មេដឹកនាំបាតុករថៃ រងការចោទប្រកាន់បន្ថែម ជុំវិញការប្រមូលផ្តុំតវ៉ាកាលពីខែតុលាកន្លងទៅ

(បាងកក)៖កាលពីថ្ងៃពុធម្សិលមិញប៉ូលីសថៃបានធ្វើការចោទប្រកាន់ទៅលើមេដឹកនាំប្រឆាំងរដ្ឋាភិបាលបន្ថែមទៀតនូវបទឧក្រិដ្ឋជាច្រើនរួមទាំងការប្រមាថព្រះមហាក្សត្រ ខណៈដែលក្រុមបាតុករនៅប្តេជ្ញាបន្តការប្រមូលផ្តុំតវ៉ារបស់ពួកគេ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន bangkokpostនៅថ្ងៃព្រហសត្បិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។

នៅឯស្ថានីយ៍ប៉ូលីស Lumpini នៅម៉ោង ១០ ព្រឹក, Athapol Buapat, Thanee Sasom និង Nawat Liangwatana ត្រូវបានរងការចោទប្រកាន់បន្ថែមទៀតពីបទរៀបចំបាតុកម្មដោយមិនបានជូនដំណឹងជាមុន, រំលោភលើវិធានការស្តីពីការគ្រប់គ្រងជំងឺរាតត្បាត និងមិនបានអនុវត្តវិធានការណ៍បង្ការជំងឺ COVID-19នៅពេលមានការប្រមូលផ្តុំគ្នាតវ៉ាកាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅ។

លោក Athapol បានបដិសេធការចោទប្រកាន់នេះ នឹងបាននិយាយថា លោកនឹងចូលរួមបាតុកម្មមួយផ្សេងទៀតនៅខេត្ត Maha Sarakham នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនចាំបាច់ជូនដំណឹងដល់ប៉ូលីសជាមុនអំពីការធ្វើបាតុកម្មដែលបានគ្រោងទុកនោះទេ ពីព្រោះប្រជាជនមានសិទ្ធិប្រមូលផ្តុំដោយសន្តិភាព ​មេដឹកនាំបាតុកម្មទាំងអស់នឹងបន្តសកម្មភាពតវ៉ារបស់ពួកគេរួមទាំងបាតុកម្មនៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានមានប្រសាសន៍បន្ថែមថា ពួកយើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែត្រូវបានគេធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ការធ្វើបាតុកម្មនឹងកើនឡើងបន្តបន្ទាប់ទៀត និងបន្តទាមទារឱ្យមានការកែទម្រង់ស្ថាប័នរាជានិយម។

សូមជម្រាបថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃកំពុងបង្កើនការប្រមូលផ្តុំចលនាទាមទាររបស់ពួកគេកាន់តែខ្លាំងឡើងៗ  ខណៈដែលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ Ratsadon កំពុងធ្វើបាតុកម្ម​នៅជុំវិញអាគាររបស់អង្គការសហប្រជាជាតិដែលមានទីតាំងស្ថិតនៅលើផ្លូវ Ratchadamnoen Nok Avenue ក្នុងសង្កាត់ Phra Nakhon ដើម្បីបង្ខំឲ្យរដ្ឋាភិបាលថៃលុបចោលច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា១១២ដែលពាក់ពន្ធ័នឹងការប្រមាថខ្សែរាជវង្ស នឹងអង្គព្រះមហាក្សត្រផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២