ភ្នំពេញ ៖ ជិះម៉ូតូកៀគ្នាជាមួយម៉ូតូឡាំព្រឺតាអូសជាច្រើនម៉ែត្របណ្តាលឱ្យបុរសម្នាក់បោកក្បាលស្លាប់នៅនឹងកន្លែងហេតុការណ៍នេះបានកើតឡើងនៅ ម៉ោង២រសៀលថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២០ នៅកន្លែងកើតហេតុភ្លាមៗ នៅតាមបណ្ដោយមហាវិថីព្រះស៉ីសុវត្ថិ ខាងមុខសណ្ឋាគារកាំបូតឌីយ៉ាណា សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សមត្ថកិចុចបានឱ្យដឹងថា សព ជនរងគ្រោះឈ្មោះ សូលី អាយុ៣៩ឆ្នាំ មុខរបរសន្តិសុខ គជប សព្វថ្ងៃរស់នៅ ភូមិCBC ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមាន បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FO-9942 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះស៉ីសុវត្តិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ដោយមិនពាក់មួកសុវត្ថិភាពនោះទេ ខណៈមកដល់ចំណុចកើតហេតុក៏បានវ៉ាជែង ជាមួយ ម៉ូតូឡាំព្រឺតាមិនចាំស្លាកលេខ ក៏បានកៀគ្នារហូតរហូតម៉ូតូដួលអូសចម្ងាយប្រហែល១០ម៉ែត្របណ្តាលឱ្យម្ចាស់ម៉ូតូដួលបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកម៉ូតូឡាំព្រឺតាបានបន្ថែមល្បឿនជិតរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន សពត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕


