គ្រឿងញៀនជិត១០គីឡូក្រាម ត្រូវបានសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ៣នាក់

ខេត្តបន្ទាយមានជ័យ ៖ គ្រឿងញៀនជាង១០ប្រភេទ មានទម្ងន់ជិត១០គីឡូក្រាម រួមជាមួយជនសង្ស័យប្រុស ស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បើកប្រតិបត្តការ បង្រ្កាបទៅលើទីតាំងចំនួន២កន្លែងផ្សេងគ្នា សមត្ថកិច្ចក៏បានរកឃើញកាំភ្លើងខ្លីសេរីទំនើបមួយដើមដែលមានបង់ចំនួនពីរនិងគ្រាប់មួយចំនួនផងដែរ។

នេះបើតាមការអោយដឹង ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ថ្លែងក្នុងសន្និសិទ្ធិសារព័ត៌មានកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ប្រតិបត្តិការបង្ក្រាបករណីជួញដូរនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យឯកឧត្តម មាស ចន្ទ័ពិសិដ្ឋ។

ជនសង្ស័យជាមុខសញ្ញាដែលបានឃាត់ខ្លួនក្នុងប្រតិបត្តិការនោះមាន១-ឈ្មោះទី យៀង ភេទស្រីអាយុ៤៣ឆ្នាំ ២-ឈ្មោះ ហុង ម៉េង ភេទប្រុសអាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់-ក្រុងប៉ោយប៉ែតរឹបអូសវ៉ាលីសង្ស័យមានសារធាតុញៀនចំនួន២និងទី៣- ឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅបន្ទប់ជួលស្ថិតភូមិប៉ាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែតរឹបអូសកេះដែកសង្ស័យមានដាក់គ្រឿងញៀនមួយ។

លោកស្នងការខេត្តបញ្ជាក់ថា ក្រោយពីរឹបអូសវត្ថុតាងខាងលើយកមកបំបែកត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាង១០ប្រភេទ មានទម្ងន់ជិត១០គីឡូក្រាម។ ក្នុងនោះមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម្សៅ ប្រភេទមេតំហ្វតាមីនក្រាម ប្រភេទមេតំហ្វតាមីនដបនិងច្រើនមុខទៀត។ ជាមួយនេះសមត្ថកិច្ចក៏បានរកឃើញកាំភ្លើងខ្លីសេរីទំនើបមួយដើមដែលមានបង់ចំនួនពីរនិងគ្រាប់មួយចំនួនផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២