បុរសចិត្តខ្លាំងម្នាក់ស្លាប់ ដោយសារខឹងប្រពន្ធ មិនយកថ្នាំអោយលេប ក្រោយមកពីផឹកស្រាជាមួយមិត្តភ័ក្តិ

ខេត្តបន្ទាយមានជ័យ ៖ បុរសចិត្តខ្លាំងម្នាក់ បានស្ទុះទៅយកថ្នាំ សម្រាប់សម្លាប់សត្វ ខ្យង មកផឹកបណ្តាលអោយស្លាប់ តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយសារតែខឹងប្រពន្ធ យកថ្នាំពេទ្យអោយខ្លួនលេបមិនបាន។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង​ជិត១១​យប់ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​វាលស្រែ​អា​ញ៉ា​ចេ​ត ស្ថិត​ក្នុង​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។​

សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា ​បុរសខាងលើ​ឈ្មោះ ព្រិ​ម រ៉ាត់ អាយុ​៤០​ឆ្នាំ នៅ​ភូ​មិច​កកើត ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។ ហើយ​នៅ​មុន​ពេល​កើតហេតុ ​ជនរងគ្រោះ​រួម​ទាំងមិត្ត ​២​ទៅ​៣​នាក់​ផ្សេងទៀត បាន​នាំ​គ្នា​ផឹកស៊ី នៅ​ពេល​ស្រវឹង​ជនរងគ្រោះ​បាន ត្រឡប់​ទៅ​ខ្ទម​ស្រែ​របស់​ខ្លួន ​បាន​ឲ្យ​ប្រពន្ធ​រក​ថ្នាំ​ឲ្យ​ខ្លួន​លេប​នៅ​ពេល​នោះ​ គាត់​ថា​មិន​មាន​ថ្នាំលេប​ទេ បន្ទាប់មក​ប្តី​គាត់​និយាយ​ថា ខ្ញុំ​ទៅ​យក​ផឹក​ថ្នាំ​ខ្យង​សម្លាប់​សត្វ​ល្អិត​មក​ផឹក​និយាយ​ភ្លាម​ឃើញ​ប្តី​គាត់​យក​ថ្នាំ​ខ្យង​លើក​មក​ផឹក បណ្តាល​ឲ្យ​ពុល​ស្រប​ពេល​នោះ​ប្រពន្ធ​ បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ទើបបាន​ពាក់​កណ្តាល​ផ្លូវ​ ក៏​ដាច់ខ្យល់​ស្លាប់។​

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដោយលើកទី១ បាន​ផឹក​ថ្នាំ​បាញ់​ស្មៅ​ម្តង​មក​ហើយ​តែ​ជួយសង្គ្រោះ​បាន​ទាន់​ពេល លើក​ទី​២​នេះ ផឹក​ថ្នាំ​ខ្យង​ប្រពន្ធ​ព្យាយាម​ជួយសង្គ្រោះ​ដែរ​តែ​មិន​អាច​ជួយ​បាន បណ្តាលអោយស្លាប់ តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២