ផ្សា​របោះដុំ ​បន្លែ ​ផ្លែឈើ​ ថ្មី ដែលរើ ចេញពីផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស នឹងត្រូវ​បើក​ដំណើរការ ក្នុង​ឆ្នាំ​២០២២ តែដោយសារ​វិបត្តិ​កូ​វីដ អាចយឺត​ជាង​ការគ្រោងទុក​បន្តិច

ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានថ្លែង​ឱ្យ​​ដឹងនាពេលកន្លងមកថា ៖ តាម​គម្រោង​ផ្សា​របោះដុំ ​បន្លែ ​ផ្លែឈើ​ ថ្មី ដែល​កំពុង​សាងសង់ នៅជាប់​តាម​បណ្តោយ មហាវិថី​ឈ្នះ​ឈ្នះ នឹងត្រូវ​បើក​ដំណើរការ លក់ដូរ នៅក្នុង​ឆ្នាំ​២០២២ តែដោយសារ​វិបត្តិ​កូ​វីដ អាចធ្វើឱ្យ​យឺត​ជាង​ការ គ្រោងទុក​បន្តិច​។​ ​ផ្សារ​បន្លែ ផ្លែឈើ បោះ​ដុំ កំពុង​សាងសង់ នៅជាប់​តាម បណ្តោយ​មហាវិថី ឈ្នះ ឈ្នះ លើ​ផ្ទៃដី​ចំនួន ២០ ហិកតា នៅ​មាត់បឹង​តា​មោក (​កប់​ស្រូវ​) នឹង​បើក​ឱ្យ​ដំណើរ នៅក្នុង​ឆ្នាំ​២០២២​។​

​​ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ បន្តថា នៅពេល​ផ្សារ​នេះ ដំណើរការ រថយន្ត​ដឹក​បន្លែ​ផ្លែឈើ មកពី​តាម​ខេត្ត ត្រូវ​ចូល​ចត និង​បែងចែក​បន្លែ​ផ្លែឈើ ពី​ផ្សារ​នេះ ទៅ​កន្លែង​ផ្សេងទៀត ដោយ​មិនចាំបាច់ ចូលដល់​លើផ្លូវ នៅ​ផ្សារ​នាគ​មាស និង​ផ្សារ​ដើម​គរ ទៀតឡើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើត​ផ្សារ​បន្លែ​ផ្លែឈើ បោះ​ដុំ​នេះ​ឡើង ក្នុង​បំណង​កាត់បន្ថយ រថយន្ត​ធំ ចូលដល់​កណ្តាល​ក្រុង និង​បញ្ចប់​ការលក់ដូរ បន្លែ​ផ្លែឈើ បោះ​ដុំ នៅលើ​ផ្លូវ​នានា ដែល​នាំទៅដល់​ការកកស្ទះ​ចរាចរ និង​គ្រោះថ្នាក់​ចរាចរ​។ ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស សព្វថ្ងៃ ជា​កន្លែង​ដឹក​ចូល និង​ដឹក​ចេញ​បន្លែ​ផ្លែឈើ មក និង​ទៅ​គ្រប់ទិសទី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២