ក្មេងស្រីអាយុ៥ឆ្នាំ ម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ ក្រោយត្រូវរថយន្តធុនធំ បើកបរដោយជនជាតិចិន បើកបុកនៅស្រុកស្ទឹងហាវ

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងម៉ូតូ បណ្តាលអោយក្មេងស្រីអាយុ៥ឆ្នាំម្នាក់ស្លាប់ និងស្ត្រីជាម្តាយរងរបួសធ្ងន់ នៅលើផ្លូវល្បឿនលឿនកំពុងសាងសង់ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោង ៨ ព្រឹក ថ្ងៃទី២០ ខែ ធ្នូឆ្នាំ២០២០។

សមត្ថកិច្ចបញ្ជាក់ប្រាប់SNTVថា រថយន្តម៉ាកFOTON ពណ៌ស ស្លាកលេខ AT១៩ ៣-១៣៥០ បើបរដោយឈ្មោះ ចាង សៀខាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរបើកបរ រថយន្ដស្ទូចរបស់ក្រុមហ៊ុនសាងសង់ផ្លូវចំណុចគីឡូម៉ែត១៨០ ចំណែកម៉ូតូ ម៉ាក ហុងដា ឌ្រីម C១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ ១I-៤៩០២ បើកបរដោយឈ្មោះ គួន ស្រីលីស ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅចំណុចកើតហេតុ(រងរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ ចន ស្រីឡែន ភេទស្រី អាយុ៦ឆ្នាំ ស្លាប់ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យ(ត្រូវជាកូនបង្កើត)។

ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយរថយន្ដនិងម៉ូតូត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋានស្រុកស្ទឹងហាវ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២