មិនឃើញ ព្រះគ្រូ ចៅអធិការ វត្ត និមន្ត មក ឆាន់ ព្រឹក ផ្អើលដល់ដូនជី ក៏ ប្រទះឃើញ ព្រះអង្គ សុគត បាត់ទៅហើយ

ភ្នំពេញ ៖ ដូនជី មិនឃើញ ព្រះគ្រូ ចៅអធិការ វត្ត និមន្ត មក ឆាន់ ព្រឹក ក៏ ដើរទៅ មើល នៅ កុដិ ឃើញ ទ្វារ កុដិ ចំហរ បន្ដិច តែ បើកទ្វារ ពុំ ចេញ ក៏បាន ហៅ ដូនជី ម្នាក់ទៀត មកជួយ ក៏ ប្រទះឃើញ ព្រះអង្គ សុគត បាត់ទៅហើយ ។ ដោយសភាពសាកសព ព្រះអង្គ ឃើញ ប៉ោង មុខ ប៉ោង មាត់ និង ឃើញ មាន ខ្សែ ពួរ ចងរឹត ក។ ករណីនេះ សង្ស័យជាករណីឃាតកម្ម ប៉ុន្តែមិនទាន់មានការបញ្ជាក់ អោយច្បាស់លាស់ពីសមត្ថកិច្ច នៅឡើយទេ។

ព្រះគ្រូ ចៅអធិការ វត្ត ព្រះ ចេតិយ ថ្មី ព្រះនាម ជ័យ រិ ទ្ធ ហៅ លោកតា រ៉ ន មាន ព្រះ ជន្មាយុ ជាង ៥០ វស្សា សង្ស័យត្រូវឃាតករ ធ្វើគត កាលពី យប់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០ ។ ករណី ឃាត កម្មនេះ បានកើត ឡើង ក្នុង វត្ត ព្រះ ចេតិយ ថ្មី ជាប់ ផ្លូវជាតិ លេខ ៥ ស្ថិតក្នុង ស្រុក ពញាឮ ខេត្តកណ្តាល ។

បើតាម សេចក្តីរាយការណ៍ បាន ឲ្យ ដឹងថា នៅពេល ព្រឹក ឡើង ដូនជី ម្នាក់ ឆ្ងល់ មិនឃើញ ព្រះគ្រូ ចៅអធិការ វត្ត និមន្ត មក ឆាន់ ព្រឹក គាត់ ក៏ ដើរទៅ មើល នៅ កុដិ ឃើញ ទ្វារ កុដិ ចំហរ បន្ដិច តែ បើកទ្វារ ពុំ ចេញ ក៏បាន ហៅ ដូនជី ម្នាក់ទៀត មកជួយ ក៏ ប្រទះឃើញ ព្រះអង្គ សុគត បាត់ទៅហើយ ។ សាកសព ព្រះអង្គ ឃើញ ប៉ោង មុខ ប៉ោង មាត់ និង ឃើញ មាន ខ្សែ ពួរ ចងរឹត ក។

សមត្ថកិច្ច ស្រុក ពញាឮ និង នគរបាល ខេត្តកណ្ដាល បាន ចុះ ស៊ើប អ ង្គេ ត និង ធ្វើ កោសល្យវិច័យ លើ ព្រះ សព នៅ កន្លែងកើតហេតុ យ៉ាង យកចិត្តទុកដាក់ បំផុត ។

ស្នងការ នគរបាល ខេត្តកណ្តាល លោក ឧ ត្ត ម សេនីយ៍ ទោ ឈឿន សុចិ ត្ត បានបញ្ជាក់ ៖ ” រឿង ឃាតកម្ម មាន ពិត ប៉ុន្តែ មិនទាន់ សន្និដ្ឋាន បានទេ ថា រឿង អ្វី ព្រោះ មន្ត្រី ជំនាញ កំពុងបើក ការ ស៊ើបអង្កេត រឿងនេះ ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២