ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោកចូ បៃដិន ទទួលបានការវ៉ាក់សាំង COVID-19ជាលើកដំបូង

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោកចូ បៃដិន បានទទួលការចាក់វ៉ាក់សាំងការពារជំងឺ COVID-19ជាលើកដំបូងរបស់ក្រុមហ៊ុន Pfizer In ដោយចាក់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃច័ន្ទសប្តាហ៍នេះ ដើម្បីជាការបង្កើនទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួន មុនពេលចែកចាយវ៉ាកសាំងនៅទូទាំងសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន reuters នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

នៅថ្ងៃចន្ទសប្តាហ៍នេះ លោកចូ បៃដិន នឹងប្រពន្ធរបស់គាត់បានទទួលការចាក់ថ្នាំពីអ្នកជំនាញខាងគិលានុប្បដ្ឋាយិកានិងជាប្រធានផ្នែកសេវាកម្មសុខភាពនៅមន្ទីរពេទ្យ Christiana ក្នុងទីក្រុង Newark រដ្ឋ Delaware នៅចំពោះមុខអ្នកសារព័ត៌មាន ដោយរូបភាពទាំងស្រុងត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងមួយដូសដែលបង្កើតឡើងដោយ Pfizer Inc  លោកចូ បៃដិនបានសរសើរអ្នកជំនាញវេជ្ជសាស្រ្តថាជា“ វីរបុរស”និងបានគូសបញ្ជាក់បន្ថែមថា ” ខ្ញុំកំពុងទទួលការចាក់វ៉ាក់សាំងពេលនេះ គឺដើម្បីបង្ហាញថាប្រជាជនគួរតែត្រៀមខ្លួននៅពេលដែលអាចប្រើវ៉ាក់សាំងបាន គ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ” ។ ប៉ុន្តែលោក បៃដិន ក៏បានកត់សម្គាល់ផងដែរថាវ៉ាក់សាំងនឹងត្រូវការពេលវេលាដើម្បីចាប់ផ្តើមហើយប្រជាជនគួរតែស្តាប់អ្នកជំនាញវេជ្ជសាស្រ្តហើយមិនត្រូវធ្វើដំណើរសម្រាប់ថ្ងៃឈប់សម្រាកនាពេលខាងមុខប្រសិនបើអាច។

គូរជម្រាបថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក​លោកចូ បៃដិន នឹងធ្វើការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង COVID-19 ​ដែលបានសម្លាប់ប្រជាជនអាមេរិកជាង ៣១៥.០០០ នាក់និងឆ្លងជាង ១៧.៥ លាននាក់ដែលជាកិច្ចការអាទិភាពកំពូលនៅពេលដែលគាត់ចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី ២០ ខែមករាខាងមុខនេះផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២