អ្នកដំណើរម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានស្លាប់នៅលើយន្តហោះដោយសារជំងឺCOVID-19 អំឡុងពេលធ្វើដំណើរទៅរដ្ឋ Los Angeles

អាមេរិក៖ កាលពីសប្តាហ៍មុន អ្នកដំណើរម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលបានធ្លាក់ខ្លួនឈឺនៅលើជើងហោះហើរពី រដ្ឋOrlando ទៅកាន់រដ្ឋ Los Angeles បានស្លាប់ភ្លាមៗដោយសារជំងឺCOVID-19 បន្ទាប់ពីយន្តហោះចុះចត នេះបើយោងតាមរបាយការណ៍របស់អ្នកជំនាញ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន reuters នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

របាយការណ៍របស់វេជ្ជបណ្ឌិត Gerry Cvitanovich ត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា ជើងហោះហើរ៥៩១ របស់ក្រុមហ៊ុនUnited  ពីរដ្ឋOrlando ទៅ រដ្ឋLos Angeles បានបង្វែរទិសដៅទៅចុះចតទីក្រុង New Orleans ដើម្បីសង្គ្រោះ បុរសអាយុ ៦៩ឆ្នាំម្នាក់ ដែលមានអាការៈ ប្រកាច់ និងថបដង្ហើម។ ក្រុមគ្រូពេទ្យដែលត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះនៅពេលយន្តហោះចុះចតបានព្យាយាមជួយសង្គ្រោះជីវិតគាត់ ប៉ុន្តែគាត់បានស្លាប់នៅម៉ោង៩៖៩នាទី នៅថ្ងៃទី ១៤ ខែធ្នូ ខណៈដែលប្រពន្ធរបស់គាត់និយាយថា ប្តីរបស់នាងបានបង្ហាញរោគសញ្ញានៃជំងឺ COVID-19 កាលពីមួយសប្តាហ៍មុនពោលគឺគាត់ញ៉ាំអ្វីលែងដឹងឆ្ងាញ់ ហើយហិតអ្វីលែងដឹងក្លិន។

នៅពេលនិយាយជាមួយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ក្នុងទីក្រុង New Orleans, ភរិយារបស់បុរសម្នាក់នោះបានសារភាពថា ប្តីរបស់នាងបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាដែលមានន័យថា គាត់ទំនងជាកុហកនៅពេល Check-In សម្រាប់ការហោះហើរ។

សូមជម្រាបថា យន្តហោះនៅតែបន្តដំណើរទៅកាន់ទីក្រុង Los Angeles ទោះបីជាមានភាពអាសន្ននិងការអត្ថាធិប្បាយពីអ្នកដំណើរផ្សេងទៀតថាបុរសដែលស្លាប់នោះមានរោគសញ្ញាCOVID-19 ក៏ដោយ ខណៈក្រុមមន្ត្រីរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានបញ្ជាក់ថាបុរសដែលស្លាប់នោះពិតជាមានរោគសញ្ញា COVID-១៩ ប៉ុន្តែមិនបានបង្ហាញពីមូលហេតុនៃការស្លាប់នោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២