លោកចូ បៃដិន និងសងសឹកក្រុមវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេត នៅពេលចូលកាន់តំណែងជាប្រធានាធិបតីរដ្ឋមន្ត្រីសហអាមេរិក

វ៉ាស៊ីនតោន៖  ប្រធានាធិបតីជាប់ឆ្នោតលោកចូ បៃដិនបាននិយាយនៅថ្ងៃអង្គារទី ២២ ធ្នូថាជនល្មើសនៃការវាយប្រហារតាមអ៊ីនធឺណេតដ៏ធំមកលើរដ្ឋាភិបាលអាមេរិក( ដែលជាការចោទប្រកាន់ក្រៅផ្លូវការទៅលើប្រទេសរុស្ស៊ី) ត្រូវតែប្រឈមនឹងផលវិបាក ខណៈដែលលោកក៏បានរិះគន់រដ្ឋបាល ប្រធានាធិបតីដូណាល់ត្រាំផងដែរ ជុំវិញការឆ្លើយតបចំពោះការគំរាមកំហែងនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

លោក Biden បានថ្លែងនៅក្នុងសុន្ទរកថាមុនថ្ងៃឈប់សម្រាកទៅកាន់ប្រជាជនអាមេរិកថា “យើងមិនអាចទុកឱ្យរឿងនេះគ្មានចម្លើយបានឡើយ  ត្រូវធ្វើឱ្យច្បាស់ហើយជាសាធារណៈថានណាដែលជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារ និងចាត់វិធានការតបតមវិញ ។

ក្នុងឋានៈជាប្រធានាធិបតីជាប់ឆ្នោត លោក បៃដិនដែលកំពុងរង់ចាំទទួលព័ត៌មានសង្ខេបអំពីបញ្ហាសន្តិសុខជាតិ ប៉ុន្តែគេនៅមិនទាន់ដឹងអំពីទំហំនៃការខូចខាតពីការវាយប្រហារនៅឡើយទេ។ លោកបៃដិនបានកត់សម្គាល់ថា លោ នឹងសងសឹកវិញនៅពេលលោកក្លាយជាប្រធានាធិបតីនៅថ្ងៃទី ២០ ខែមករា។ លោកចូ បៃដិន បានហៅការវាយប្រហារនោះថាជាហានិភ័យធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់យើងហើយបានរិះគន់រដ្ឋបាលលោក ត្រាំ ចំពោះការមិនយកចិត្តទុកដាក់លើសន្តិសុខតាមប្រព័ន្ធអ៊ីធឺណិតក្នុងអំឡុងពេលជិត ៤ ឆ្នាំក្នុងតំណែង  ខណៈ លោក ត្រាំ បានសរសេរនៅលើបណ្តាញទំនាក់ទនងសង្គមរបស់ខ្លួនថា“ ការវាយប្រហារ តាមប្រព័ន្ធអ៊ិនធឺរណែត គឺភាគច្រើនជាព័ត៌មានក្លែងក្លាយច្រើនជាងការពិត”។ គាត់បានបន្ថែមថា“ ខ្ញុំអាចនិយាយយ៉ាងច្បាស់ថា អ្វីៗគ្រប់យ៉ាងយើងអាចគ្រប់គ្រងបាន ហើយរស្ស៊ី និងចិន ជាអ្វីដែលយើងត្រូវតាមដាន” ។

គួរជម្រាបថា កាលពីសប្តាហ៍មុនទីភ្នាក់ងារសន្តិសុខអ៊ីនធឺណែតសហរដ្ឋអាមេរិកបាននិយាយថា ក្រុមប្រតិបត្តិការបច្ចេកទេសមួយ បានវាយលុករដ្ឋាភិបាល និងប្រព័ន្ធសាជីវកម្មអាមេរិកកាលពីប៉ុន្មានខែមុនតាមរយៈការលួចយកកម្មវិធីសុវត្ថិភាព ហើយយកទៅប្រើប្រាស់យ៉ាងទូលំទូលាយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២