ភ្នំពេញ ៖ គ្រាប់បែកទម្ងន់ប្រមាណជា ២៣០ គ.ក ត្រូវបានប្រទះឃើញ និងបន្សាបដោយមន្ត្រីជំនាញ នេះបើយោតាមការបញ្ជាក់ របស់ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ហើយគ្រាប់រាប់សិបគីឡូក្រាមនេះ រកឃើញកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅភូមិស្រែអំពិល សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកបានបន្តថា ក្រុមជំនាញជាតិផ្ទុះរបស់អង្គភាពស៊ីម៉ាក់ បានដោះបន្សាបគ្រាប់បែកនោះ បានដោយជោគជ័យ។ គ្រាប់បែកនេះបានឃើញក្នុងដីជំរៅប្រមាណ៦ម៉ែត្រ។
នេះ ជាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK82 មានទម្ងន់ប្រមាណ២៣០គីឡូក្រាម និងបានដឹកជញ្ជូនដោយសុវត្ថិភាព៕


