កូនប្រុសបង្កើតនាយ វ៉ាងដឺ ស្ថិតក្នុងជីវិតកំព្រា ក្រោយពីបាត់បង់ឪពុកម្ដាយនឹងប្អូនស្រី តែខ្លួនចង់ក្លាយជាអ្នកសិល្បះដូចឪពុកដែរ

(ភ្នំពេញ) ៖ តារាកំប្លែងជើងចាស់នាយ វ៉ាងដឺ បានស្លាប់អស់រយៈពេលជិត២០ឆ្នាំហើយ ប៉ុន្តែបានបន្សល់ទុកនូវស្នាមញញឹមសម្រាប់អ្នកគាំទ្រ ងាយមកក្រោយខ្នងជីវិតពិតរបស់ក្រុមគ្រួសាររបស់លោក មិនបានសប្បាយ​ដូចការសម្ដែងរបស់លោកទេ លោកមានកូនប្រុសម្នាក់នឹងកូនស្រីម្នាក់។ ភរិយារបស់លោកបានស្លាប់ក្រោយពីលោកបានស្លាប់បានប្រមាណជា៣ឆ្នាំ បានធ្វើអោយកូនប្រុសស្រីរបស់លោក នៅកំព្រា ហើយរស់នៅជាមួយនឹងម្ដាយមីង។

នៅក្នុងឆ្នាំ២០២០នេះ កូនប្រុសបង្កើតរបស់នាយវ៉ាងដឺ ឈ្មោះ យិន ស៊ីដេត អាយុ២៥ ឆ្នាំ កំពុងរស់នៅម្នាក់ឯងនៅក្នុងបន្ទប់ជួលដែលស្ថិតនៅបណ្ដោយផ្លូវ២០០២ ដោយមានការងារជាសន្តិសុខ ខណៈប្អូនរបស់លោក ដែលត្រូវជាកូនស្រីរបស់នាងវ៉ាងដឺ បានស្លាប់កាលពីពាក់កណ្ដាលឆ្នាំ២០២០នេះ ដោយជំងឺរលាកស្រោមខួរ និងឈាមសស៊ីឈាមក្រហម ក្នុងអាយុ២២ឆ្នាំ។ កូនប្រុសរបស់នាយវ៉ាងដឺ លោក យិន ស៊ីដេត បានប្រាប់ក្រុមការងារBig Newsថា សព្វថ្ងៃលោកកំពុងតែជួបនឹងជីវិតភាពលំបាកខ្លាំង ក្នុងការងារជាសន្តិសុខ ដែលទទួលបានប្រាក់ខែមិនដល់២០០ដុល្លារផងនោះ លោកថា ពេលនេះលោកនៅម្នាក់ឯង នៅក្នងបន្ទប់ជួលតូចមួយ ក្រោយពីប្អូនស្រីរបស់លោកបានស្លាប់ដោយសារជំងឺកាលពីពេលថ្មីៗកន្លងទៅនេះ។

លោក យិន ស៊ីដេត បានរៀបរាប់ថា ក្រោយពីឪពុកម្ដាយលោកស្លាប់ ពេលដែលលោកធំដឹងក្ដី លោកក៏បាន​សាកល្បងដើម្បីចូលក្នុងវិស័យសិល្បះដូចឪពុកលោកដែរ តែលោកមិនទទួលបានលទ្ធផល ក្នុងការរកចំណូលដើម្បីចិញ្ចឹមជីវិត​ក្នុងវិស័យនេះបាន ទើបលោកសម្រេចចិត្តមកធ្វើការជាសន្តិសុខវិញរហូតដល់សព្វថ្ងៃ។

ដំណក់ឈាមរបស់តារាកំប្លែងជើងចាស់រូបនេះ មានក្ដីនឹករលឹកដល់ឪពុកនៅពេលមានឃើញបង្ហោះវីដេអូសកម្មភាពលេងកំប្លែងរបស់ឪពុកម្ដងម្ដាល ហើយលោកក៏កាន់តែរីករាយកក្រោយពេលទទួលដំណឹងថា នាយពាក់មី បានប្រកាសរកខ្លួនដែលជាដំណក់ឈាមមួយគត់របស់នាយវ៉ាងដឺ លោកបានថ្លែងអំណរគុណ ដល់បងប្អូនទាំងអស់ ដែលនៅតែនិយមចូលចិត្តឪពុករបស់លោក ហើយលោកក៏បានបញ្ជាក់ថា បំណងរបស់លោកនៅតែចង់ចូលសិល្បះប្រសិនបើមានឱកាស៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២