ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត​កុងតឺន័រ ​បុក​ម៉ូតូ​រ៉ឺម៉ក

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់បាន​ស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ និង​ស្ត្រី​អ្នកជិះ​ម៉ូតូ​ផ្សេង​ម្នាក់ទៀត ​រងរបួសធ្ងន់ ក្នុងហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍​ រវាង រថយន្ត​កុងតឺន័រ បុក​ម៉ូតូ​រ៉ឺម៉ក ​កាលពី​​រសៀល ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣០/១៣១ ស្ថិតក្នុង​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​រថយន្ត​បង្ក​កុងតឺន័រ ម៉ាក FUSO ពណ៌​ត្រួយ​ចេក​ពាក់ ស្លាកលេខ ភ្នំពេញ 3C-3030 និង​សឺ​មី​រ៉ឺម៉ក ពណ៌​លឿង ផ្លាកលេខ ភ្នំពេញ 4A-4383 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ពី​កន្លែងកើតហេតុ (​ក្រុមហ៊ុន​តេង​ឡាយ​) បើកបរ​ក្នុង ទិសដៅ​ពី​លិចទៅ​កើត មកដល់​កន្លែងកើតហេតុ ក៏បាន​បុក​ម៉ូតូ​រ៉ឺម៉ក​ម៉ាក វ៉េវ ប្រភេទ​ម៉ូតូ​ចាស់ ផ្លាកលេខ គ្មាន ទិសដៅ​ផ្ទុយគ្នា ពី​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្មោះ ត្រា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ រស់នៅ​ភូមិ​កោះ​ត្រាច ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ស្លាប់​នៅ​កន្លែងកើតហេតុ (​មិន​ពាក់មួក​សុវត្ថិភាព​) បន្ទាប់មក​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក វ៉េវ ពណ៌​ក្រហម ផ្លាកលេខ ភ្នំពេញ 1C2194 បាន​បុក​ម៉ូតូ​រ៉ឺម៉ក​ពីក្រោយ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្មោះ ពៅ ហ៊​ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ លក់ដូរ រស់​ភូមិ​កំពង់ត្រាច ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង រងរបួស​ធ្ងន់ (​បាក់ដៃ​ខាងឆ្វេង​) ពាក់មួក​សុវត្ថិភាព៕​

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២