ថតកាំភ្លើងអួតលើហ្វេសបុក សមត្ថកិច្ចចុះឆែកឆេរ ឃើញទាំងគ្រឿងញៀនទៀត មានអីក្របួចបាន៣នាក់

ភ្នំពេញ ៖ ប្រូហ្វាល់ ហ្វេសបុក មួយ ឈ្មោះ ប្អូន ប៉ែល បាន​បង្ហោះ​រូបភាព​អាវុធ​ទំនើបៗ​ជា​ច្រើន​ដើ​ម​ ដែល​តាម​រូបភាព​នេះ​ អាច​សន្និដ្ឋាន​បាន​ថា ជា​ករណី​ផ្សព្វផ្សាយ​ក្នុង​បំណង​រក​អតិថិជន​ទិញ​-​លក់​អាវុធ​ទាំងនេះ​ផង​ សមត្ថកិច្ចបានបើកការស៊ើបអង្កេត និងបានចុះទៅឆែកឆេរដល់ផ្ទះ ស្រាប់តែប្រទះឃើញ គ្រឿងជាច្រើនកញ្ចប់ថែមទៀត ហើយមនុស្ស​៣​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ២០២០ ​នៅ​ចំណុច​ភូមិ​ឆ្កែ​កូន ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង។

កិច្ចប្រតិបត្តិការ​នេះ​ នគរបាល​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៣​នាក់​រួម​មាន៖ ១. ​ឈ្មោះ ហឿន ប៉ែល ​ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ ២. ឈ្មោះ​ យ៉ូន វិឆ័យ ​ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ និង ៣. ឈ្មោះ ​គឿន កេ​ត​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ អ្នក​ទាំង​៣ រស់នៅ ភូមិ​ឆ្កែ​កូន ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ វត្ថុតាង​ចាប់​យក​បាន​រួមមាន​៖ ១. ​កាំ​ភ្លើង​ខ្យល់​បាញ់​គ្រាប់​សំណ​មួយ​ដើម​និង​គ្រាប់​សំណ​ចំនួន​៤០០​គ្រាប់ ២. ស្នប់​សម្រាប់​សប់​កាំ​ភ្លើង​ចំនួន​០១ ៣. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣០​ថង់​ទម្ងន់​៨,៨០​ក្រាម ៤. ​ទូរស័ព្ទ​ចំនួន​០២​គ្រឿង ៥. ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ៦. ​ដែកកេះ​ចំនួន​២០ ៧-​ប្រាក់ រៀល ដុល្លារ បាត​មួយ​ចំនួន។

ម្ចាស់​គណនី​ ដែល​មាន​ឈ្មោះ ហឿន ប៉ែល​បាន​យក​អាវុធ​នេះ​ មក​បង្ហាញ​សមត្ថកិច្ច​បាន​ឃើ​ញ​និង​បញ្ជាក់​ថា ខ្លួន​ទិញ​មក​ទុក​ប្រើប្រាស់​បរបាញ់​សត្វ​និង​មានបំណង​ផ្សព្វផ្សាយ​លក់​ទៅវិញ​ផង ពេល​ជាមួយនេះ​សមត្ថកិច្ច​ប្រទះ​ឃើញ​(​ថង់​ប្លា​ស្ទិ​ច​កិប​)​ មួយ​ចំនួន​នៅ​ទីនោះ ហើយ​ផ្តើម​ពី​ចំណុច​នេះ​សមត្ថកិច្ច​បាន​ដាក់​ការសង្ស័យ​ទៅ​លើ​ករណី​ពាក់ព័ន្ធ​គ្រឿងញៀន​បន្ថែម​ទៀត​។​ ទើប​ឈាន​ដល់​ការ​ឆែកឆេរ​លំនៅឋាន​ខា​ង​លើ ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស ដែល​សង្ស័យ​ថា ​ជា​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ម៉ា​ទឹកកក ​ICE ​រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ដូច​ខាង​លើ​​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២