នាំបក្ខពួក ទៅ​កាប់បុរសម្នាក់ របួសធ្ងន់ ក្រោយពីដឹងថា តាមស្រលាញ់អតីត​សង្សារ របស់ខ្លួន

ខេត្តបាត់ដំបង ៖ ក្រោយពីដឹងថា យុវជនម្នាក់ តាមស្រាលាញ់អតីត​សង្សារ របស់ខ្លួន ជនសង្ស័យបាននាំ​បក្ខពួក​ទៅកាប់ បណ្តាលអោយរងរបួសធ្ងន់។ ហេតុការណ៍ដេញ កាប់គូរសត្រូវស្នេហានេះ កើតឡើង ​កាល​ពី​ថ្ងៃ​ទី​​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០២០ ​នៅ​ចំណុច​ភូមិ​ស្តី​លើ​ ឃុំ​ព្រែក​ហ្លួង​ ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​។

ជនសង្ស័យ​ ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ សល់ សាន់ ​ហៅ​តឿ​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តី​លើ​ ឃុំ​ព្រែក​ហ្លួង ​ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​។

លោក​វរសេនីយ៍ឯក​ ឈឿង គឹម​សុង​ មន្ត្រី​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​និង​បក្ខពួក​៣​នាក់​ទៀត​ បាន​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​ចំណុច​ភូមិ​វត្ត​លៀប​សង្កាត់​ចំការ​សំរោង ​ក្រុង​/​ខេត្តបាត់ដំបង​។ ​ដោយ​បាន​ប្រើប្រាស់​កាំបិត​និង​ដុំ​ថ្ម​ផង ​បាន​កាប់​បំផ្លាញ​ម៉ូតូ​មួយ​គ្រឿង ​និង​បង្ក​ឲ្យ​ជនរងគ្រោះ​ឈ្មោះ ​សុខ រ៉ានី​ឆា​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កាប់​គោ​ថ្មី​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ ទទួលរង​របួស​មុត​រយះ​ចេញឈាម​ត្រង់​សៀតផ្កា​ខាងឆ្វេង ​និង​មុត​រយះ​ត្រង់​ខ្នង​ខាងឆ្វេង​ និង​ត្រូវ​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

​ក្រោយ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​នៅ​ចំពោះ​មុខ​ សមត្ថកិច្ច​ជន​ដៃដល់​ឈ្មោះ​ សល់​ សាន់​ ហៅ​តឿ​បាន​ឆ្លើយ​សារភាពថា​ មូលហេតុ​ ដែល​ខ្លួន​រួម​ទាំង​បក្សពួក​ចំនួន​០៣​នាក់​ទៀត​ធ្ វើ​សកម្មភាព​ដោយមាន​កាំបិត​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ​ខាងលើ​ កាលពី​ថ្ងៃទី​​២៦​ ខែធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅនេះ ​គឺ​ព្រោះតែ​ខឹង​នឹង​ជនរងគ្រោះ​រូប​នេះ​ ថ្លើមធំ​ហ៊ាន​ទៅ​ស្រឡាញ់​អតីត​សង្សារ​របស់​ខ្លួន​។

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ជា​បន្ត​ទៀត​ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២