ខេត្តព្រះសីហនុ ៖ តាម របាយការណ៍ របស់ រដ្ឋបាល ស្រុក ព្រៃនប់ បានឱ្យដឹងថា គិត ត្រឹម ថ្ងៃត្រង់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ ករណី ខ្យល់ កន្ត្រាក់ ដែលជា ព្យុះ រដូវ បោកបក់ ពី ភ្នំ កំចាយ នៅ ស្រុក ព្រៃនប់ នៅតែ បន្ត ធ្លាក់ ខ្លាំង ប៉ះពាល់ មកលើ ឃុំ មួយចំនួន តាមផ្លូវ ជាតិ លេខ ៣ ( វាលរេញ – កំពត ) មានផ្ទះ ពលរដ្ឋ ជាង ៥០ ខ្នង ផ្សេងទៀត នៅ ឃុំ ទឹកល្អក់ បាន រង ការខូចខាត ភាគច្រើន របើក ដំបូល និង ជញ្ជាំង ។
បើគិតចាប់តាំងពី វេលា ទៀបភ្លឺ ថ្ងៃទី ៣០ រហូតមកដល់ វេលា ថ្ងៃត្រង់ ថ្ងៃទី ៣១ ខែធ្នូ នេះ ខ្យល់ព្យុះ កន្ត្រាក់ បាន បំផ្លាញ ផ្ទះ ពលរដ្ឋ សរុប ជិត ១០០ ខ្នង ផ្ទះ ហើយ លើ ឃុំ ចំនួន ពីរ គឺ ឃុំ ទឹកថ្លា និង ឃុំ ទឹកល្អក់ ប៉ុន្តែ មិនមាន មនុស្ស រងគ្រោះ ថ្នាក់ ទេ ។ ទោះជា យ៉ាងនេះ ក្តី អាជ្ញាធរ មូលដ្ឋាន បាន ឲ្យ ដឹងថា ខ្យល់ព្យុះ នេះ នៅ មិន ទាន់ ថមថយ នៅឡើយ ទេ ។
មន្ត្រី មូលដ្ឋាន ឃុំ ទឹកថ្លា ស្រុក ព្រៃនប់ បានអោយដឹងថា នេះ ជា រដូវ ខ្យល់ ធ្លាក់ ពី ទិស ខាងជើង ភ្នំ កំចាយ ដែល តែង វាយប្រហារ មកលើ ឃុំ មួយចំនួន តាមផ្លូវ ជាតិ លេខ ៣ ( វាលរេញ – កំពត ) ស្ទើរតែ រាល់ ឆ្នាំ ដោយ គ្រាន់តែ ឆ្នាំ ខ្លះ ធ្ងន់ធ្ងរ និង ឆ្នាំ ខ្លះ មិនសូវ ធ្ងន់ធ្ងរ។ ចំពោះ ស្ថានភាព ខ្យល់ កន្ត្រាក់ នេះ បើ នៅតែ បន្ត កើតមាន ច្រើន ថ្ងៃ ទៀត ការខូចខាត ផ្ទះ ពលរដ្ឋ អាច នឹង កើនឡើង បន្ថែមទៀត ៕


