ម៉ូតូមួយគ្រឿងជិះគ្នា៤នាក់ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុក ស្លាប់២នាក់ និងរបួសធ្ងន់២នាក់

ស្ទឹងត្រែង ៖ មនុស្សស្រី៤នាក់ ជិះម៉ូតូមួយគ្រឿង ដោយសារតែការធ្វេសប្រហែស បើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ត មួយគ្រឿង បុក បណ្តាល ស្ត្រី​ម្នាក់ និង​កុមារី​ម្នាក់ បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ពីរ​នាក់​ទៀត រងរបួស​ធ្ងន់ កាលពីរសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​ នៅត្រង់​ផ្លូវបំបែក​ជា​បួន ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង។​

​ប៉ូលិស​ចរាចរណ៍​ក្រុង​ស្ទឹងត្រែង បានឱ្យដឹងថា ៖ ជនរងគ្រោះទាំង២​នាក់ ដែល​បាន​ស្លាប់ មានឈ្មោះ ស្រី ឡៃ អាយុ៣១ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ​ជាអ្នកបើកបរ​ម៉ូតូ និង​កុមារី​ឈ្មោះ ចិត្ត កុ​ច​នី​ម អាយុ​៦​ឆ្នាំ។ ចំណែក​ស្ត្រី​ជា​អ្នករួមដំណើរ​២នាក់ទៀត ដែលរងរបួស​ធ្ងន់ មាន ​ឈ្មោះ សួន សុខុម អាយុ៣១ឆ្នាំ និង​ឈ្មោះ រី​ដា ណេង អាយុ​១៧​ឆ្នាំ ទាំងពីរ​នាក់ មាន​លំនៅ បច្ចុប្បន្ន ភូមិ​សៀម​បូក ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​

សមត្ថកិច្ចបន្តថា ៖ តាម​ការពិនិត្យ​សន្និដ្ឋាន នៅ​កន្លែងកើតហេតុ ឃើញថា អ្នកបើកបរ​ម៉ូតូ ឈ្មោះ ស្រី ឡៃ បាន​ល្មើសច្បាប់​ចរាចរណ៍ ដោយ​បើកបរ មិន​គោរព​សិទ្ធិ​អាទិភាព នៅ​ផ្លូវធំ ផ្ទុក​មនុស្ស​លើស​ចំនួន​កំណត់​។ ចំណែក​អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ ក៏បាន​ល្មើសច្បាប់​ចរាចរណ៍ ក្រោយ​គ្រោះថ្នាក់ បាន​រត់គេចខ្លួន​។​

​ក្រោយ​កើតហេតុ រថយន្ត និង​ម៉ូតូ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង ដើម្បី​រង់ចាំ​ការដោះស្រាយ តាមផ្លូវ​ច្បាប់​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២