គួរអោយអាសូរ! កុមារី២នាក់បងប្អូនបង្កើត ដឹកដៃគ្នាឆ្លងថ្នល់ ត្រូវរថយន្ត មិនស្គាល់ម៉ាក បុក ហើយរត់គេចបាត់

​កំពត ៖ ពិតជាគួរអោយអាសូរខ្លាំងណាស់ កុមារី​ពីរ​នាក់​បងប្អូន​បង្កើត ​បាន​ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេល​ដឹក​ដៃ​គ្នា​ឆ្លងផ្លូវ ហើយត្រូវ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក ​កាលពី​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣១ ស្ថិតក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​អង្គរជ័យ​បាន​​ឱ្យដឹងថា កុមារី​រងគ្រោះ​ទាំងពីរ​នាក់​ មាន ឈ្មោះ អែម ស្រី​ណេ អាយុ​៩​ឆ្នាំ​ និង ឈ្មោះ អែម ស្រីណូ អាយុ២​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​សមត្ថកិច្ច​បាន​រៀបរាប់ថា មុន​គ្រោះថ្នាក់​កើតឡើង កុមារ​ទាំងពីរ​នាក់​ដឹក​ដៃ​គ្នា​ឆ្លងផ្លូវ ពី​លិចទៅ​កើត ស្រប​ពេលនោះ​មាន​រថយន្ត​មួយគ្រឿង​បើក​មកពី​ទិស​ខាងត្បូង​ដោយ​ល្បឿន​យ៉ាង​លឿន រួច​បុក​ពួកគេ​ពេញ​ទាំង​ហឹ​ង​បណ្តាល​ឱ្យស្លាប់​ទាំងពីរ​នាក់​គួរឱ្យ​អ​ណោ​ច​អ​ធ័​ម​បំផុត ហើយ​បើក​គេច​បាត់ស្រមោល​៕​

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២