ពិតជាតិរិច្ឆានមែន សូម្បីកូនបង្កើតខ្លួនឯង ក៏ធ្វើទៅរួចដែរ ឪពុក​បង្កើត​ដាច់ចិត្តរំលោភ​កូន​ស្រី​ អាយុ១៤ឆ្នាំ បានសម្រេចជាច្រើនលើក

ខេត្តឧត្តរមានជ័យ ៖ ពិតជាតិរិច្ឆានមែន សូម្បីកូនបង្កើតខ្លួនឯង ក៏ធ្វើទៅរួចដែរ ឪពុក​បង្កើត​ដាច់ចិត្តរំលោភ​កូន​ស្រី​ អាយុ១៤ឆ្នាំ បានសម្រេចជាច្រើនលើក អស់រយៈពេល​៤​ខែ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួនក្រោយ​ទទួល​បណ្ដឹង​ពី​អ៊ំ​ប្រុស​របស់​ជន​រងគ្រោះ។

យោង​តាម​ផេក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ លន់ ឡា​ត់ ភេទ​ប្រុស អាយុ៤៦​ឆ្នាំ ត្រូវជា​អ៊ំ​ប្រុស​ជនរងគ្រោះ ដែល​រស់នៅខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កើត​ករណី​រំលោភ​សេពសន្ថវៈ លើ​ក្មួយ​ស្រី​គាត់ កម្លាំង​នគរបាល​ស្រុក​បន្ទាយ​អំពិល និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​ខ្ពស់ បាន​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ ឡូត យ៉េ អាយុ​៤៤​ឆ្នាំ ដោយ​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ ទៅលើ​ជនរងគ្រោះ ឈ្មោះ ឡ.អ.ស ភេទ​ស្រី អាយុ១៤​ឆ្នាំ (​ត្រូវជា​កូនដើម​) កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ បានសម្រេច​ជាច្រើនលើក។

ក្រោយឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ ទៅលើ​ជន​រងគ្រោះ​ពិតមែន។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​រួចរាល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២