​​ចិនចាក់សម្លាប់ជនជាតិចិនដូចគ្នា នៅ​ចំណុច​កាស៊ីណូ ហ្គេ​នទី​ង ជាន់​ទី​១១ ក្រុង​ប៉ោយប៉ែត

ខេត្ត​បន្ទាយមានជ័យ ៖ ជនជាតិចិន ចាក់សម្លាប់ ជនជាតិចិន ដូចគ្នា ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុក​ឈាម​ នៅ​ចំណុច​កាស៊ីណូ ហ្គេ​នទី​ង ជាន់​ទី​១១ ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពីម៉ោង​០៤​និង​៥០​នាទី​ទៀបភ្លឺ ​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២១។

សមត្ថកិច្ចមូលដ្ឋា​បាន​ឲ្យ​ដឹង​ថា ​ករណី​ឃាតកម្ម​ខាងលើ​ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ សាយ សឺ​សាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជន​ជាតិចិន រស់នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ បាន​ឈ្លោះប្រកែក​គ្នា និង​ប្រើ​កាំបិត​ចុង​ស្រួច​ដង​ជ័រ​ពណ៌​ខ្មៅ​ប្រវែង ៤០​សង់ទីម៉ែត្រ ចាក់​ទៅ​លើ​ជនរងគ្រោះ​ឈ្មោះ លីវ យី​ហ្វុ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន រស់នៅ​បន្ទប់​ជួល​ជាមួយ​ជនសង្ស័យ បណ្ដាល​ឲ្យ​រងរបួស​ធ្លាយ​បំពង់ក​ផ្នែក​ខាងស្ដាំ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ​ភ្លាមៗ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ​ឃាត់ខ្លួន​សួរនាំ​នៅ​អធិការ​ ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២