ភ្នំពេញ ៖ រយៈពេល១ឆ្នាំ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន នាឆ្នាំ២០២០ ឃាត់ខ្លួនមនុស្សជាង២ម៉ឺននាក់ ដកហូតសារធាតុញៀន គ្រប់ប្រភេទជាង៣ពាន់គីឡូក្រាម រួមទាំងសារធាតុគីមីផ្សំជាង៥ពាន់គីឡូ។
យោងតាម របាយការណ៍ របស់ គណៈកម្មការ ទី ៣ នៃ យុទ្ធនា ការប្រឆាំង គ្រឿងញៀន ខុសច្បាប់ បាន បង្ហាញថា លទ្ធផល អនុវត្តន៍ ច្បាប់ ក្នុងការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ ប្រចាំឆ្នាំ ២០២០ សមត្ថកិច្ច បង្ក្រាបបាន ១០.៤៦១ ករណី ឃាត់ខ្លួន មនុស្ស ចំនួន ២១.៥៦៦ នាក់ ( ស្រី ១.៣៣៤ នាក់ ) ក្នុងនោះ មាន ជនបរទេស ចំនួន ៣៨៩ នាក់ ស្រី ៥២ នាក់ មាន ១៩ សញ្ជាតិ ។
ក្នុង របាយការណ៍ដដែល បន្តថា ករណី ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង ដាំ ដុះ បង្ក្រាបបាន ៦.៧១៥ ករណី ឃាត់ខ្លួន ១២.៧៣៩ នាក់ ( ស្រី ១.០០៣ នាក់ ) ។ ករណី ប្រើប្រាស់ បង្ក្រាបបាន ចំនួន ៣.៧៤៦ ករណី ឃាត់ខ្លួន ៨៨២៧ នាក់ ( ស្រី ៣៣១ នាក់ )។ អនុវត្ដ ន៍ ដីកា បាន ចំនួន ៥៣៦ ដីកា ឃាត់ខ្លួន ៤៩៦ នាក់ ( ស្រី ១៣ នាក់ ) ។
ប្រភព ដដែល បាន បញ្ជាក់ថា យុទ្ធនាការ បង្ក្រាប គ្រឿង ញៀន រយៈពេល ១ ឆ្នាំ ក្នុង ឆ្នាំ ២០២០ សមត្ថកិច្ច បាន ដកហូត សារធាតុ ញៀន គ្រប់ ប្រភេទ ចំនួន 3179Kg 170,73g និង សារ ធាតុគីមី ផ្សំ 5025Kg ។ កញ្ឆា ជាង ២៩២គីឡូក្រាម និង ២៩៧៨៩៨ ដើម ។ សម្ភារៈ ចាប់យក មាន រថយន្ដ ចំនួន ១៦០ គ្រឿង ម៉ូតូ ចំនួន ២៨៣១ គ្រឿង ទូរស័ព្ទ ចំនួន ៨៦១២ គ្រឿង ជញ្ជីង ៥៧៩ គ្រឿ អាវុធខ្លី ៣២ ដើម អាវុធ វែង ២៦ ដើម ។ ច លនៈ និង អចលនៈទ្រព្យ ស្នើសុំ បង្កក ចំនួន ៦ កន្លែង ផ្ទះ២ កន្លែង ដី ផ្ទះ ២ កន្លែង ខុន ដូ១ កន្លែង និង ឃ្លាំង ១ កន្លែង ។ លុយខ្មែរ ១៥១.៣៩០.១០០រៀល លុយដុល្លារ ២៦៨.៩៥៣ ដុល្លារ លុយ ថៃ ១៧៩.៤២០ បាត និង លុយវៀតណាម ១៥៤.៩៩៥.០០០ដុង៕


