ជនជាតិចិនចំនួន១៦នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា និងហាមចូលប្រទេសរយៈពេល០៣ឆ្នាំ

ភ្នំពេញ ៖ ជនជាតិចិនចំនួន១៦នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា និង ហាមចូលប្រទេសរយៈពេល០៣ឆ្នាំ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ការបណ្តេញចេញនេះ ដោយទទួលបានបទបញ្ជា ពី ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាត ឲ្យឯកឧត្តមឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និង អនុវត្តនីតិវិធីដឹកនាំកម្លាំង សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ដោយមានការចូលរួមពីតំណាងស្ថានទូតចិន និង សមត្ថកិច្ចនគរបាលសាធារណៈរដ្ឋប្រជាមានិតចិន ធ្វើការបណ្តេញចេញ។

ក្នុងឱកាសនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក កែម សារិន បានឲ្យដឹងថា ជនជាតិចិនចំនួន១៦នាក់ខាងលើ ពាក់ព័ន្ធនឹងបទល្មើសបង្ក របួសស្នាមដោយចេតនា និងបង្ខាំងមនុស្ស ជម្រិតទារប្រាក់ បានធ្វើការ បណ្តេញតាម ប្រកាសក្រសួងមហាផ្ទៃ ដោយហាមចូលប្រទេសរយៈពេល០៣ឆ្នាំ តាមជើងយន្តហោះលេខ ZH9046 ទៅប្រទេសដើមវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២