ប្រធានាធិបតីប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសដាក់តំបន់កូឡុំបៀ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងគ្រាអាសន្ន

អាមេរិក៖ នៅថ្ងៃអង្គារទី១២នេះ  ប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសដាក់សង្កាត់ កូឡុំបៀ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងគ្រាអាសន្ន និងបានបញ្ជាឲ្យរដ្ឋសហព័ន្ធបន្ថែមជំនួយក្នុងកិច្ចប្រឹងប្រែងឆ្លើយតប នឹងស្តារស្ថានភាពជាបន្ទាន់ក្នុងអំឡុងពេលការឡើងកាន់តំណែងប្រធានាធិបតីលើកទី៥៩ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមករាឆ្នាំ ២០២១ខាងមុខនេះ។

សកម្មភាពរបស់ប្រធានាធិបតីនៅពេលនេះ គឺបានផ្តល់សិទ្ធិដល់នាយកដ្ឋានសន្តិសុខមាតុភូមិ និងទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) ដើម្បីសម្របសម្រួលរាល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលមានគោលបំណងកាត់បន្ថយភាពលំបាក និងទុក្ខវេទនាដែលប៉ះពាល់ដល់ប្រជាជនក្នុងតំបន់ និងផ្តល់ជំនួយសមស្របជាបន្ទាន់ដែលត្រូវបានអនុញ្ញាត្តក្រោមច្បាប់ស្ដីពីសកម្មភាពដើម្បីជួយសង្គ្រោះអាយុជីវិត, ការពារទ្រព្យសម្បត្តិ, សុខភាពសាធារណៈ និងសុវត្ថិភាពនិងដើម្បីកាត់បន្ថយ ឬបញ្ចៀសការគំរាមកំហែងនៃគ្រោះមហន្តរាយដែលអាចនឹងកើតឡើងនៅក្នុងសង្កាត់កូឡុំបៀ ក្នុងអំឡុងពេលការឡើងកាន់តំណែងរបស់លោក ចូ បៃដិនជាប្រធានាធិបតីផ្លូវការ។

សូមជម្រាបថា លោក Pete Gaynor អ្នកគ្រប់គ្រងទីភ្នាក់ងារគ្រោះអាសន្នសហព័ន្ធ (FEMA) និងនាយកដ្ឋានសន្តិសុខមាតុភូមិបានឧទេសនាមលោក J. Fargione ជាមន្រ្តីសម្របសម្រួលសហព័ន្ធសម្រាប់ប្រតិបត្តិការស្តារស្ថានភាពឡើងវិញ នៅតំបន់រងគ្រោះនេះផងដែរ។

ជាពិសេស FEMA ត្រូវបានផ្តល់សិទ្ធិក្នុងការកំណត់អត្តសញ្ញាណប្រមូលផ្តុំ និងផ្តល់សិទ្ធការសំរេចប្រើប្រាស់ឧបករណ៍ និងធនធានដែលចាំបាច់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃភាពអាសន្ន។ វិធានការណ៍ការពារបន្ទាន់នានានឹងត្រូវសប្រើប្រាស់ថវិកាសហព័ន្ធ ១០០ភាគរយ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២