បុរសម្នាក់ ជិះម៉ូតូយកទៅលក់ បានលុយហើយ បែរជាមិនចង់អោយម៉ូតូគេ លុះសមត្ថកិច្ចចុះមកធ្វើ ប្រកាច់ ននៀលដី

ភ្នំពេញ ៖ បុរសម្នាក់ បានយកម៉ូតូមួយគ្រឿងទៅលក់ ពេលទទួលបានលុយ ហើយ បែរជាឡាំប៉ា មិនចង់ប្រគល់ម៉ូតូអោយគេ ថែមទាំងរកទាញម៉ូតូបើករត់ ត្រូវបានអ្នកទិញនាំគ្នា ចេញចាប់ ពេលសមត្ថកិច្ច ចុះមកដល់ ធ្វើប្រកាច់ ទំនងជាបែកថ្នាំ ធ្វើមិនដឹងអី គឺស្រែកហៅម៉ែៗ រហូត។

ហេតុការណ៍ កើតឡើងកាលពីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុច ផ្ទះទិញលក់ម៉ូតូមួយកន្លែងនៅម្តុំឃ្លាំងរំសេវ តាមផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែរសម្ថតកិច្ចឃាត់ខ្លួននេះមានឈ្មោះ ខឿន ចំណាន ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅ ភូមិសាម ក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-9551។

មុនពេលកើតហេតុជនសង្ស័យ បានយកម៉ូតូ មួយគ្រឿង យកទៅបញ្ចាំនៅក្នុងកុងស៊ីមួយកន្លែងនៅក្បែរនោះ។ លុះនៅថ្ងៃកើតហេតុក៏មានបំណង់ចង់យកម៉ូតូលក់វិញ ដោយនិយាយជាមួយអ្នកគូកជេរម៉ូតូដើម្បី យកលុយទៅលោះម៉ូតូពីកុងស៊ី យកម៉ូតូទៅលក់វិញ នៅកន្លែង ទិញលក់ម៉ូតូខាងលើ។ អ្នកទិញ ក៏បានផ្ទៀងផ្ទាត់ម៉ូតូ និងកាត់គ្រីឃើញ ថា ត្រឹមត្រូវហើយក៏បានចរចារអោយតម្លៃ ៨២០ ដុល្លារ ម្ចាស់ក៏បានព្រមលក់។ នៅពេល អោយអ្នកទិញប្រគល់ប្រាក់រួចរាល់យកទៅចែកគ្នាជាមួយអ្នកគូកជេរមិនត្រូវគ្នា ហើយឡាំប៉ាមិនអោយម៉ូតូទៅអ្នកទិញថែមប្រុងទាញម៉ូតូជិះគេចខ្លួន ក៏ត្រូវបានអ្នកទិញនាំគ្នា ចាប់សែង ដាក់រ៉ឺម៉កបញ្ជូន ទៅកាន់ស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២