អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ជំទាស់នឹងការស្នើដកតំណែងលោកដូ ណាល់ត្រាំក្រោមការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២៥

វ៉ាស៊ីនតោន៖  អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Penceបានប្រាប់ប្រធានសភាតំណាងរាស្ត្រ Nancy Pelosi នៅថ្ងៃអង្គារនេះថាលោកជំទាស់នឹងការធ្វើវិសោធនកម្មទីរដ្ឋធម្មនុញ្ញមាត្រា២៥ ដើម្បីដកប្រធានាធិបតីដូណាល់ ត្រាំចេញពីតំណែង បន្ទាប់ពីអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ បានឡោមព័ទ្ធ និងសម្រុកចូលវិមានកាពីតូលកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

ខ្ញុំមិនជឿថាសកម្មភាពបែបនេះគឺដើម្បីផលប្រយោជន៍ជាតិរបស់យើងឬស្របនឹងរដ្ឋធម្មនុញ្ញរបស់យើងនោះទេ លោក Pence បាននិយាយនៅក្នុងលិខិតមួយដែលត្រូវបានចេញផ្សាយដោយការិយាល័យរបស់គាត់នៅពេលដែលសភាបានរៀបចំការបោះឆ្នោតលើដំណោះស្រាយមួយ ដែលបានអំពាវនាវឱ្យគាត់ប្រើប្រាស់ការធ្វើវិសោធនកម្មមាត្រា២៥ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។

យ៉ាងហោចណាស់សមាជិកសភាសាធារណរដ្ឋចំនួន ៣នាក់រួមទាំងសមាជិកម្នាក់នៃថ្នាក់ដឹកនាំសភាបាននិយាយកាលពីថ្ងៃអង្គារថាពួកគេនឹងបោះឆ្នោតដើម្បីចោទប្រកាន់លោកត្រាំ ចំពោះការជំរុញឱ្យអ្នកគាំទ្រសម្រុកចូលវិមានកាពីតូល និងការវាយប្រហារភ្លាមៗដែលបណ្តាលឱ្យមានមនុស្សស្លាប់ ៥នាក់។

លោក Pence បានប្រាប់លោកស្រី Pelosi ថាកិច្ចការរបស់រដ្ឋាភិបាលពេលនេះបានផ្តោតលើការធានានូវការផ្ទេរអំណាចដែលមានសណ្តាប់ធ្នាប់ហើយបានអំពាវនាវដល់លោកស្រីនិងសមាជិកសមាជិកាសភាដទៃទៀតចៀសវាងសកម្មភាពដែលនឹងធ្វើឱ្យមានការបែកបាក់ និងធ្វើឱ្យមានបញ្ហាកាន់តែខ្លាំងឡើង។ លោក Pence បាននិយាយទៀតថា “យើងត្រូវធ្វើការជាមួយគ្នាដើម្បីបង្រួបបង្រួមប្រទេសរបស់យើង នៅពេលយើងរៀបចំពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក” ។លោក Pence បានបញ្ជាក់ពីបញ្ហាខាងលើនេះនៅក្នុងលិខិតរបស់គាត់ទៅកាន់លោកស្រី Pelosi ។

សូមជម្រាបថា ការដកតំណែងប្រធានាធិបតីក្រោមវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២៥ តម្រូវឲ្យមានការប្រកាសដោយអនុប្រធានាធិបតី និងគណៈរដ្ឋមន្រ្តីភាគច្រើន។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២៥ ជាមធ្យោបាយមួយនៃការដាក់ទណ្ឌកម្ម ឬការដណ្តើមយកអំណាចដែលជាគំរូដ៏គួរឱ្យភ័យខ្លាចនៅក្នុងរបបលិទ្ធិប្រជាធិតេយ្យផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២