កំពុងឈរប្រមូលសំរាម ត្រូវរថយន្តមួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹង បើកទៅបុកប៉ើង ស្លាប់ម្នាក់ របួស២នាក់

ភ្នំពេញ ​៖ កម្មករប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី ខណៈកំពុងឈរប្រមូលសំរាម ក៏មានរថយន្តមួយគ្រឿង សង្ស័យអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង បានបើកទៅបុកកម្មករ ម្នាក់ប៉ើង ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ​បញ្ជូនទៅ​មន្ទីរពេទ្យ​ កាលពី​ម៉ោងជាង១០​យប់ ​​ថ្ងៃ​​ទី១៣ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​​កម្មករ​ប្រមូល​សំរាមនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ស៊ីន​ទ្រី ដឹក​សំរាម​មួយគ្រឿង មិនមាន​ផ្លាកលេខ​ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​លិច​មក​កើត មកដល់​ច​ណុ​ច​កើតហេតុ បាននាំគ្នា​ឈុប​ដើម្បី​ប្រមូល​សំរាម​តាម​ដងផ្លូវ ខណៈពេល​ភ្លាមៗ​នោះដែរ ស្រាប់​តែមាន​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2BE 6693 ធ្វើដំណើរ​ពីក្រោយ​ស្រប​ទិស​គ្នា ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ជ្រុល​មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ត្រូវ​កម្មករ​ប៉ើង​ទៅមុខ​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​និង​ស្រាល​២ នាក់​។ ចំណែកឯ​រថយន្ត​បង្ក​វិញ រង​ការ​ខូ​ត​ផ្ទៃ​ខាងមុខ​ស្ទើរ​ទាំងស្រុង​ ហើយអ្នករថយន្តបង្ក រត់គេចខ្លួនបាត់។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង ធ្វើការ​វាស់វែង​យក​រថយន្ត​ខាងលើ ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២