អាមេរិក ចាប់ផ្តើមយកពន្ធទំនិញពី បារាំង និងអាល្លឺម៉ង់ លើគ្រឿងបន្លាស់ Boeing-Airbus និងទំនិញផ្សេងទៀត

អន្តរជាតិ ៖ សហរដ្ឋអាមេរិក ចាប់ផ្តើមយកពន្ធពី បារាំង និងអាល្លឺម៉ង់ ហើយ នៅថ្ងៃនេះ ក្នុងការឆ្លើយតបទៅនិងសហគមន៍អឺរ៉ុប (EU) បានជួយឧបត្ថម្ភដល់ Airbus ដែលជាក្រុមហ៊ុនផលិតយន្តហោះរបស់ បារាំង។

ទីចាត់ការគយ និងការការពារព្រំដែន សហរដ្ឋអាមេរិក បានថ្លែងថា វិធានការប្រមូលពន្ធនាំចូលបំណែកគ្រឿងបន្លាស់យន្តហោះ និងប្រភេទទំនិញផ្សេងៗ ពីបារាំង និងអាល្លឺម៉ង់ ដោយចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃនេះតទៅ។ ទីចាត់ការគយសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រមូលពន្ធគ្រឿងបន្លាស់ យន្តហោះ ប្រភេទពាណិជ្ជកម្មខ្នាតធំ ពីបារាំង និងអាល្លឺម៉ង់ក្នុងអត្រា ១៥% និងអត្រាប្រភេទពន្ធផ្សេងៗទាំងពីរប្រទេសនេះក្នុងអត្រា ២៥%។

ក្នុងសេចក្តីថ្លែងការណ៍ខាងលើ ក្រោយពីតំណាងទីភ្នាក់ងារជំនួញសហរដ្ឋអាមេរិក USTR ប្រកាស កាលពីខែមុន ថា USTR នឹងដំណើរការផ្លាស់ប្តូរអត្រាពន្ធនាំចូលទំនិញពីសហភាពអឺរ៉ុប (EU) ទាំងនេះ បណ្តាលមកពីវិវាទ អូសបន្លាយ ពាក់ព័ន្ធការជួយឧបត្ថម្ភ ដល់ផ្នែកឧស្សាហកម្មផលិតយន្តហោះ។

កាលពីសប្តាហ៍កន្លងទៅទីភ្នាក់ងារ USTR បានប្រកាសថា USTR នឹងប្រមូលពន្ធនាំចូលបំណែកគ្រឿងបន្លាស់យន្តហោះក្នុងអត្រា ១៥% រួមបញ្ចូលទាំងស្លាបយន្តហោះ និងពន្ធស្រា ក្នុងអត្រា ២៥% ពីបារាំង និងអាល្លឺម៉ង់។ កាលពីខែតុលា ឆ្នាំទៅ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសប្រមូលពន្ធទំនិញពីសហគមន៍អឺរ៉ុប ក្នុងតម្លៃ ៧.៥ពាន់លានដុល្លារ ពី WTO ដោយសម្រេចផ្តល់ឲ្យសហរដ្ឋអាមេរិក អាចប្រមូលពន្ធចូល ដើម្បីជាការឆ្លើយតបទៅនិងសហគមន៍អឺរ៉ុប បានផ្តល់ជំនួយឧបត្ថម្ភ ដល់ក្រុមហ៊ុន Airbus ដែលជាក្រុមហ៊ុនផលិតយន្តហោះរបស់បារាំង។ ការប្រមូលពន្ធខាងលើនេះ នៅតែដំណើរការ បើទោះបីសហគមន៍អឺរ៉ុប គោរពធ្វើតាមច្បាប់របស់ WTO ទាមទារកាលពីខែកញ្ញាឆ្នាំមុនក៏ដោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២