គ្រូឆត្រយោងម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍លោតឆត្រយោង ខុសបច្ចេកទេស

ភ្នំពេញ ៖ មានហេតុការណ៍ដ៏គួរអោយរន្ធត់មួយបានកើតឡើងដោយនឹកស្មានមិនដល់ ដោយគ្រោះថ្នាក់បច្ចេកទេស ក្នុងការលោតឆត្រយោង បណ្តាលអោយគ្រូឆត្រយោងម្នាក់ បានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីម៉ោង១៣និង២០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

ជនរងគ្រោះ ក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះ លឹម សាយ បានស្លាប់ ដោយសារ លោតឆ័ត្រ ខុសបច្ចេកទេស ទៅទាក់ជាមួយឆត្រ គ្រូម្នាក់ទៀត ទទួលរងរបួសធ្ងន់ នៅក្នុងពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ។

ក្នុងនោះផងដែរតាមរយៈគណនេយ្យហ្វេសបុក “ស្លាប ដែក” បានឲ្យដឹងបន្ថែមបែបនេះថា៖ សូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះលោកគ្រូ លឹម សាយ ក្នុងនាមខ្ញុំជាសិស្សពិតជាមានការសោកស្តាយលោកគ្រូណាស់ សូមអោយលោកគ្រូ ទៅកាន់សុគតិភពផងចុះ។

ក្រៅពីហ្វេសបុកនេះក៏មានផេកហ្វេកបុកជាច្រើនទៀត បានសម្តែងការសោកស្តាយ ចំពោះការបាត់បង់ គ្រូដែលជាធន់ធានដ៏មានតំលៃមួយរូប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២