ជនជាតិចិនប្រុសស្រី២នាក់ ត្រូវឃាតករ ភ្ជង់អោយចូលបន្ទប់ រួចសម្លាប់ប្លន់យកទ្រព្យសម្បត្តិ

ភ្នំពេញ ៖ ជនជាតិចិន ប្រុស ស្រី២ នាក់ ត្រូវបានជនសង្ស័យ២នាក់ ភ្ជង់កាំភ្លើង និងកាំបិត នាំចូលទៅសម្លាប់នៅក្នុងបន្ទប់។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពី រសៀល ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ ក្នុង នៅ បន្ទប់ ខុន ដូ អិ ល អេច រ៉េ ស៊ី ដេ ន (LH RESIDENCE) បន្ទប់ លេខ A1003 ជាន់ ទី ១០ តាមផ្លូវ លេខ ០៩ ស្ថិតនៅ ភូមិ ៥ ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះទាំង២នាក់ មាន ឈ្មោះ CAO RUIXIN ភេទ ស្រី អាយុ ២១ ឆ្នាំ មុខរបរ នៅផ្ទះ និង ឈ្មោះ XIO BO ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ ប្រធាន ក្រុមហ៊ុន ផលិត ដែក។

ចំពោះករណីនេះ សមត្ថកិច្ច ដាក់ ការសង្ស័យ ជា ឃាតកម្ម ប្លន់ យកលុយ ពី ជនរងគ្រោះ ដោយ ជនសង្ស័យ ចំនួន ពីរ នាក់ ដែល ម្នាក់ ប្រើ កាំភ្លើងខ្លី ភ្ជង់ បុរស ជនរងគ្រោះ និង ម្នាក់ទៀត យក កាំបិត ភ្ជង់ ស្ត្រី រងគ្រោះ ។

បុរស ជា ជនរងគ្រោះ ត្រូវ ជនសង្ស័យ យក ខ្សែ ចងរឹត ក បណ្ដាល ឲ្យ ស្លាប់ រួច អូស ចូលក្នុង បន្ទប់ទឹក ។ ចំណែក ស្ត្រី ជា ជនរងគ្រោះ ត្រូវ ជនសង្ស័យ ប្រើ វិធី យក ក្រណាត់ ដាក់ចូល មាត់ រួច យក ស្កុ ត បិទមាត់ ច្រមុះ ភ្នែក ជិត ធ្វើ ឲ្យ ដាច់ខ្យល់ ស្លាប់។ ទំនង ខ្លាច ជនរងគ្រោះ រើ ជនសង្ស័យ ក៏ យក ខ្សែ រុំ ជើង ទាំងសងខាង រួច ជនសង្ស័យ ចាក់សោ ទ្វារ ហើយ ចេញទៅ បាត់ ។

បច្ចុប្បន្ន សព ជនរងគ្រោះ ទាំងពីរ ត្រូវបាន យកទៅ តម្កល់ នៅ វត្ត ស្ទឹងមានជ័យ រង់ចាំ សាច់ញាតិ មក ទទួល យកទៅ ស្រុកកំណើត ។ កម្លាំង សមត្ថកិច្ច កំពុង តាម ចាប់ មុខសញ្ញា ដែល ធ្វើ សកម្មភាព សម្លាប់ ជនរងគ្រោះ យកមក ដាក់ ទោសទណ្ឌ តាមផ្លូវ ច្បាប់ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២