ចាស់ហើយមិនគិតរកវត្តវ៉ា បែរជាជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបាន សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនករណីរក្សាជួញដូរគ្រឿនជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើង នៅម៉ោង ៨ព្រឹក ថ្ងៃទី១៥ ខែមករាឆ្នាំ២០២១ នៅចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះង្វៀង ធី ឡេ អាយុ៧១ឆ្នាំជនជាតិវៀតណាម មានទីលំនៅ ក្រុមទី៧ភូមិលូសង្កាត់ស្វាយប៉ាក់ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ មុខរបរកោសខ្យល់។ សម្ភារៈដកហូតរួមមានក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់តូច២ ធំល្មមចំនួន១កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២