ការរញ្ជួយដី៦.២ រិចទ័រនៅឥណ្ឌូណេស៊ីបានសម្លាប់មនុស្សយ៉ាងតិច ៧ នាក់ធ្វើឱ្យមនុស្សរាប់រយនាក់រងរបួស

ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារកាត់បន្ថយភាពគ្រោះមហន្តរាយ (BNPB) បានឲ្យដឹងថាការរញ្ជួនដីកម្រិត ៦.២ រិចទ័រនៅលើកោះស៊ូឡាវ៉ាស៊ីរបស់ប្រទេសឥណ្ឌូណេស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ និងរាប់រយនាក់រងរបួសនៅថ្ងៃសុក្រទី១៥នេះ ខណៈដែលប្រជាជនរាប់រយនាក់បានភៀសខ្លួនទៅកាន់តំបន់ដែលមានសុវត្ថិភាពបន្ទាប់ពីអគារជាច្រើនត្រូវបានខូចខាត។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។

ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយ ៦ គីឡូម៉ែត្រពីទីក្រុង Majene ដែលមានជម្រៅ ១០ គីឡូម៉ែត្រ។ ព័ត៌មានដំបូងពី BNPB បានបង្ហាញថាមនុស្ស ៤ នាក់បានស្លាប់និង ៦៣៧ នាក់ទៀតបានរងរបួសនៅក្នុងរដ្ឋ Majene ខណៈដែលមានអ្នកស្លាប់ ៣ នាក់បន្ថែមទៀតនិងរងរបួស ២ នាក់នៅក្នុងតំបន់ Mamuju ដែលជារដ្ឋធានីនៃខេត្ត West Sulawesi ។

ទីភ្នាក់ងារនេះបាននិយាយថាមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរកសុវត្ថិភាពនៅពេលការរញ្ជួយដីបានកើតឡើងនៅម៉ោង ១ ព្រឹកថ្ងៃសុក្រដែលបានបំផ្លាញផ្ទះយ៉ាងហោចណាស់ ៦០ខ្នង ។ ការរញ្ជួយនេះមានរយៈពេល ៧ វិនាទីប៉ុន្តែមិនបានបង្កឱ្យមានពីរលកយក្សស៊ូណាមិទេ។ វីដេអូនៅលើបណ្តាញសង្គមបានបង្ហាញថាប្រជាជនបានភៀសខ្លួនទៅទីខ្ពស់ដោយម៉ូតូហើយក្មេងម្នាក់បានជាប់នៅក្រោមគំនរបាក់បែកខណៈដែលក្រុមមនុស្សកំពុងព្យាយាមយកកំទេចកំទីដោយដៃទទេដើម្បីជួយសង្គ្រោះ។

សូមជម្រាបថា ឥណ្ឌូណេស៊ីក៏ធ្លាប់មានគ្រោះរញ្ជួយដី៦,២រិចទ័រដ៏សាហាវម្តងហើយកាលពីឆ្នាំ២០១៨ និងបានបង្កឲ្យមានរលកយក្សស៊ូណាមីបានវាយប្រហារទីក្រុងប៉ាលូក្នុងក្រុងស៊ូឡាវីសដោយសម្លាប់មនុស្សរាប់ពាន់នាក់ផងដែរ៕  

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២