បើករថយន្ត មិនប្រយ័ត្ន ជ្រុលទៅបុកក្មេងស្រីអាយុ៣ឆ្នាំ ម្នាក់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបត់បម្រុងយកទៅដាក់មុខផ្ទះ ដើម្បីរៀបចំអីវ៉ាន់ធ្វើដំណើរទៅខេត្ត ដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករួចកិនចំពីលើក្បាលបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ស្តិតនៅក្នុងបុរីលឹម ឈៀងហោ តាមបណ្តោយផ្លូវលេខ២ ផ្ទះលេខ១៨ A1EO ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពក្មេងស្រី ឈ្មោះ អូ អាត់នីតា អាយុ៣ឆ្នាំ មានស្រុកកំណើតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានរត់លេងនៅមុខផ្ទះជិតនិងកន្លែងកើតហេតុស្រាប់តែភ្លាមៗនោះដែរ ក៏មានបុរសម្នាក់បានបើករថយន្តម៉ាក ម៉ាស ស្តា មួយគ្រឿងពណ៍សពាក់ស្លាកលេខ ភ្នំពេញ 2-BG 0831 បានបើកទៅមុខគោលបំណងប្រុងនិងបត់យករថយន្តទៅដាក់និងមុខផ្ទះ ដើម្បីរៀបចំអីវ៉ាន់ទៅការមិត្តភក្រ្ត័នៅខេត្តកំពត ខណៈបើកមកដល់ ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតបុកទៅលើក្មេងស្រីអាយុទើបតែ៣ ឆ្នាំម្នាក់រួចកិនពីលើចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ តែជាអកុសលបានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ ចំណែក ម្ចាស់រថយន្តបង្ក ត្រូវឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

ក្រោយពេលកើតហេតុសមត្តកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោចុះមកទីតាំងកើតហេតុធ្វើការវាស់វែង យករថយន្តបង្ក ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះ ក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២