នាំបក្ខពួកមួយក្រុម មកសងសឹក ជំនួសប្អូន វាយទៅលើប្រជាពរដ្ឋនៅក្នុងភូមិ រួចដកកាំភ្លើងខ្លី គំរាមបាញ់ តែមិនផ្ទុះ

ភ្នំពេញ ៖ នាំបក្ខពួកមួយក្រុម ជិះសុទ្ធតែឡានទំនើប និងម៉ូតូ មកសងសឹក ជំនួសប្អូន មកវាយទៅលើប្រជាពរដ្ឋនៅក្នុងភូមិ រួចបានដកកាំភ្លើងខ្លីមកអាមេគំរាមបាញ់ តែមិនផ្ទុះ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង១២រំលងអធ្រាត្រឈាន ចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ចំណុចច្រកចូលផ្សារសែនមនោរម្យ ក្នុងភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រជាពរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតប្រជាពរដ្ឋកំពុងផឹកស៊ី នៅមុខផ្ទះស្រាប់តែភ្លាមៗនោះដែរ បានលេចមុខជនបង្កមានគ្នា២នាក់ ម្នាក់ជិះម៉ូតូមួយគ្រឿង និងម្នាក់ទៀតបើករថយន្តទំនើប Rangrover ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AO 4034 ចុះពី រថយន្តមានអាយឌី និងកាំភ្លើងខ្លី ហើយបានទៅសួរនាំទៅលើជនរងគ្រោះថា មូលហេតុអីបានវាយទៅលើប្អូនគាត់ បន្ទាប់មកជនរងគ្រោះជាអ្នកភូមិ បានតបទៅវិញមកពីប្អូនខាងជនបង្ក មកវាយគាត់មុន ហើយក៏មានរឿងវាយប្រតាយប្រតប់គ្នា រួចក៏ជនបង្កបានទាញកាំភ្លើងអាមេប្រុងនឹងបាញ់ទៅលើជនរងគ្រោះ តែសំណាងល្អបាញ់មិនចេញ។ រួចឡើងរថយន្តប្រុងនឹងរត់គេច តែត្រូវអ្នកភូមិបានយករ៉ឺម៉កមកឃាំងពីខាងមុខរថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ ឃាត់ខ្លួនជនបង្កយកទៅប៉ុស្តិ៍កន្ទោក ដើម្បីសាកសួរ។ ចំណែកម៉ូតូជនបង្កដែលគេបិតតែមសាលាខណ្ឌ ត្រូវបានសមត្ថកិច្ចជិះចេញពីកន្លែងកើតហេតុ ទាំងប្រញាប់ចេញទៅបាត់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២