ការងារដំបូង របស់ប្រធានាធិបតី បៃដិន បានចុះហត្ថលេខាសម្រេចផ្អាកលើកគោលនយោបាយរបស់ ត្រាំ ចំនួន ១៥

អាមេរិក ៖ ការងារដំបូង ក្រោយពីធ្វើដំណើរចូលដល់សេតវិមាន របស់ លោក ចូ បៃដិន ប្រធានាធិបតីទី៤៦ របស់ហសរដ្ឋអាមេរិក ក្នុងការចុះហត្ថលេខាចំនួន ១៥ច្បាប់ និងកំណត់ត្រាចំនួន ២ច្បាប់ ដើម្បីបញ្ឈប់លើគោលនយោបាយ បង្ក ភាពច្របូកច្របល់យ៉ាងខ្លាំងរយៈពេល៤ឆ្នាំ ក្នុងអាណត្តិដឹកនាំដោយអតីតប្រធានាធិបតីលោក ដូ ណាល់ត្រាំ។

បទបញ្ជាដេលលោក បៃដិន បានចុះហត្ថលេខាក្នុងការផ្លាស់ប្តូរឥរិយាបថ សហរដ្ឋអាមេរិក យល់ព្រមលើគោលនយោបាយរដ្ឋបាល អាណត្តិថ្មី ក្រោមការដឹកនាំរឿងសំខាន់ៗ ដែលបានឆ្លុះបញ្ចាំងពីការព្យាយាមរបស់លោក បៃដិន បានលុប និងកែតម្រូវ លើគោលនយោបាយ ដែលបានកើតមានឡើងក្នុងយុគសម័យរបស់លោក ត្រាំ។

បទបញ្ញត្តិដែលលោក បៃដិន បានចុះហត្ថលេខា មានរាប់បញ្ចូលសន្ធិសញ្ញា ក្រុងប៉ារីស ការដោះស្រាយ បំរែបំរួលកាសធាតុ និងការត្រឡប់ចូលជា សមាជិក អង្គការសុខភាពពិភពលោក (WHO) សារជាថ្មី លុបបំរាមហាមជនជាតិមុស្លីម បណ្តាប្រទេសមួយចំនួន ចូលសហរដ្ឋ និងបញ្ឈប់ការកសាងកំផែងព្រំដែន សហរដ្ឋអាមេរិក និងម៉ិកស៊ិកកូ រួមទាំងការ ទប់ស្កាត់នៃជំងឺឆ្លងកូវីដ១៩។

លោក បៃដិន ជាប្រធានាធិបតីអាមេរិក ដែលបានចុះហត្ថលេខាលើបទបញ្ញត្តិ ក្នុងថ្ងៃទទួលដំណែងប្រធានាធិបតី ដំបូងច្រើនជាងគេ ដោយកន្លងមក មានអតីតប្រធានាធិបតីសហរដ្ឋអាមេរិកត្រឹម ២រូប បានចុះហត្ថលេខាលើ បទបញ្ញត្តិ ក្នុងថ្ងៃដំបូង ស្បថចូលកាន់តំណែង ដោយម្នាក់ៗ បានចុះហត្ថលេខាលើបទញ្ញត្តិរបស់ខ្លួន ១ច្បាប់។ ចំណែក លោក បៃដិន នឹងចុះហត្ថលេខាលើបទបញ្ញត្តិផ្សេងៗជាច្រើនបន្ថែមទៀតក្នុងរយៈប៉ុន្មានថ្ងៃខាងមុខ។

លោក បៃដិន បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានថ្ងៃដំបូង ក្នុងឋានៈ ជាប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោយពីបានចុះហត្ថលេខាលើឯកសារសំខាន់ៗទាំងអស់ក្នុងបន្ទប់ធ្វើការរបស់លោកព្រមការពាក់ម៉ាសការពារបាននិយាយថា « មិនមានពេលណានឹងល្អសម្រាប់ការចាប់ផ្តើមជាងថ្ងៃនេះទេ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២