អន្តរជាតិ ៖ អង្គការ សុខភាពពិភពលោក បានបញ្ជាក់ថា រកឃើញមេរោគ កូវីដ១៩ ប្រភេទថ្មី ចេញពីប្រទេសអង់គ្លេស យ៉ាងតិច៦០ប្រទេស នឹងកើនឡើងច្រើនជាងនេះ កាលពីសប្តាហ៍ មុនទៅដលល់១០ប្រទេសទៀត។ នៅពេលនេះតួលេខសម្រាប់អ្នកឆ្លងកូវីដ១៩ ទូទាំងពិភពលោក មានចំនួន ៩៦.៦២៥.៧៥៥នាក់ និងមានអ្នកស្លាប់ ចំនួន ២.០៦៥.៦៩៨នាក់ ដោយនៅប្រទេសផ្សេងៗនៅទូទាំងពិភពលោក កំពុងប្រឈម បញ្ហាមេរោគកូវីដ១៩ ប្រភេទថ្មី កាន់តែខ្លាំងឡើង។
បើទោះបីជាមានការចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាច្រើប្រទេសក៏ដោយ មេរោគកូវីដ ១៩ ពូជចេញពីប្រទេសអង់គ្លេស ដែលអាចបំលែង និងរីករាលដាលបានយ៉ាងឆាប់រហ័ស លើសមុនទៅដល់៧០ភាគរយ បើទោះបីមិនមានរបាយការណ៍ថា ធ្វើអោយមានអ្នកបាត់បង់ជីវិត ក៏ដោយ អង្គការសុខភាពពិភពលោក បានថ្លែងបញ្ជាក់ ចំពោះមេរោគកូវីដ១៩ បំលែងពូជចេញពីតំបន់អាហ្វ្រិកខាងត្បូង ដោយជឿជាក់ថា ដែលមានការឆ្លងឆាប់រហ័សជា ពូជរបស់អង់គ្លេស។ នៅពេលនេះបានរកឃើញ ចំនួន២៣ប្រទេស និងតំបន់ដែនដី។
មកដល់បច្ចុប្បន្នមានអ្នកឆ្លងកូវីដ១៩ ប្រភេទថ្មី ឡើងដល់ ៤.៧០០.០០០នាក់ ក្នុងមួយសប្តាហ៍ និងមានចំនួនអ្នកស្លាប់ឡើងដល់ ៩៣.០០០នាក់។
ការរីករាលដាល មេរោគកូវីដ១៩ ប្រភេទថ្មីនេះ អាជ្ញាធរចិន បានប្រកាសបិត តំបន់ប៉ែកខាងត្បូង ជាច្រើន ដោយមិនមានពេលកំណត់ ស្របពេលពិធីបុណ្យចូលឆ្នាំចិន នឹងខិតចូលមកដល់នាខែក្រោយ បន្ទាប់ពីរកឃើញ ការរីរាលដាលកូវីដ ១៩ ប្រភេទថ្មីនៅក្នុងសហគមន៍។ ដោយនៅប្រទេសជប៉ុន បានដាក់ផែនការ ជាទ្រង់ទ្រាយធំ ក្នុងការចាក់វ៉ាក់ជូនដល់ប្រជាពលរដ្ឋ មុនដល់រដូវកាលប្រកួត កីឡាអូឡាំពិក នៅទីក្រុងតូក្យូ ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ នៅ២ខែខាងមុខ។ ដោយការរកឃើញកូវីដ បំលែងពូជថ្មី នៅកាលីហ្វូញ៉ា និងជួបមេរោគកូវីដ១៩ របស់អង់គ្លេស ដែលបានរាតត្បាត ប្រមាណជា៦០ប្រទេសមកហើយនោះ៕