លោក ករុណា ពេជ្រ ពាក់អាវអោយតាស៊ីក្លូ ហើយនិយាយថាមានអារម្មណ៍កក់ក្ដៅដូចបានពាក់ជូនប៉ា

(ភ្នំពេញ) ៖តារាចម្រៀងប្រចាំផលិតកម្មថោន លោក កុរណា ពេជ្រ បានបាននាំយកសម្ភារះ ថវិកាមួយចំនួន ផ្ទាល់ខ្លួន រួមជាមួយការចូលរួម របស់សប្បុរសជន ក្នុង និង ក្រៅប្រទេស ចែកជូន លោកអ៊ុំ លោកតា ធាក់សុីក្លូ ក្នុង រាជធានី ភ្នំពេញ កាលពីថ្ងៃទី២០ខែមករា កន្លងទៅ លោកបានសរសេរសាររៀបរាប់ថា«មានអារម្មណ៏ពាក់អាវជូន លោកតា ពិតជាកក់ក្តៅសម្រាប់ខ្ញុំ ព្រោះដូចខ្ញុំបានពាក់អាវជូនប៉ាខ្ញុំកំពុងគេងមួយកន្លែងដែរ…. »។

លោកបានបន្ថថា «សកម្មភាពនានា កាលពីរសៀលថ្ងៃទី 20 មករា 2021 ដែលរូបខ្ញុំបាទ ករុណាពេជ្រ សប្បុរសជន  និង ក្រុមការងាររបស់បងប្រុស Iv Samnang  បាននាំយកសម្ភារះ ថវិកាមួយចំនួន ផ្ទាល់ខ្លួន រួមជាមួយការចូលរួម របស់សប្បុរសជន ក្នុង និង ក្រៅប្រទេស ចែកជូន លោកអ៊ុំ លោកតា ធាក់សុីក្លូ ក្នុង រាជធានី ភ្នំពេញ តាមលទ្ធភាពរបស់ក្រុមការងារយើងខ្ញុំភ្លាមៗ ចំនួន 166 នាក់ នៅក្នុង បរិវេណវត្ត ស្វាយដង្គុំ អរគុណ  ទឹកចិត្តចំណាយថិកាផ្ទាល់របស់សប្បុរសជននានា ក្រុមការងារយុវជន រួមជាអជ្ញាធរមូលដ្ឋាន ដែលបានសម្រួលការងានេះដោយរលូន ជាចុងក្រោយ សូមបងប្អូន សប្បុរសជន បងប្អូនខ្មែរ ក្នុងប្រទេស និង ក្រៅប្រទេស សូមទទួលបុណ្យស្មើៗគ្នា»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២