យុវជនម្នាក់ ជូនអ្នកមេម៉ាយវ័យក្មេងទៅផ្ទះ ដល់កណ្តាលផ្លូវ បែរជាយកនាងទៅរំលោភ ហើយវាយសម្លាប់ យ៉ាងសាហាវ

ខេត្តកោះកុង ៖ នារីវ័យក្មេង ដែលជាស្រ្តីមេម៉ាយ ត្រូវបានយុវជនម្នាក់ រំលោភហើយសម្លាប់ ខណៈនាងអោយជូនទៅផ្ទះលេងកូន នៅភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង។ បន្ទាប់ពីធ្វើសកម្មភាពរួច ប្រមាណតែ៣៦ម៉ោង ប៉ុណ្ណោះ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានសហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកកោះកុង ស្រាវជ្រាវ និងបានឃាត់ខ្លួនជនដៃដល់តែម្តង។

លោកវរៈសេនីយ៍ឯក ឡាយ ទីរ៉ូ នាយការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះហ៊ឹម សាអាត ហៅ អ៊ូ អារីហ្វីន អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ KK១ ស្នាក់នៅបណ្តោះអាសន្ននៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ជនរងគ្រោះឈ្មោះ ឆ.ស.វ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រKKN៤។ ករណី ឃាតកម្មគិតទុកជាមុននេះ កើតឡើងនៅចំណុចដីខ្មៅ ភូមិដីទំនាប់ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

លោកវរៈសេនីយ៏ឯកបានបន្តថា ក្រោយពីបានទទួលព័ត៌មានពីសាច់ញាតិថា បាត់ដំណឹងក្មួយភ្លាមសមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសហការណ៍ជាមួយកម្លាំងអធិការស្រុក ប្រើរយៈពេល៣៦ម៉ោង ក្នុងការស្រាវជ្រាវទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ហើយការធ្វើកោសលវិច្ច័យទៅលើសាកសព បញ្ជាក់ឲ្យឃើញថាជនសង្ស័យបានយកដំបងវ៉ៃទៅលើផ្ទៃមុខបែកខ្ទេច ខ្វេះភ្នែកម្ខាង រិតក ដងខ្លួនសពគ្មានខោអាវហើយនៅកន្លែងប្រដាប់ភេទមានស្នាមរបួសផងដែរ។

តាមការសាភាពរបស់ជនសង្ស័យបានសាភាពថា ខ្លួន និងជនរងគ្រោះមានទីលំនៅភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ជាមួយគ្នា។ ជនសង្ស័យបានបន្តថា ខ្លួនបានដឹងថា ជនរងគ្រោះចង់ទៅលេងផ្ទះដោយនឹកកូន ខ្លួនក៏សន្យាថាខ្លួន នឹងជូនទៅដោយជិះម៉ូតូទៅជាមួយគ្នា ដល់ចំណុចកើតហេតុ ខ្លួនជាជនសង្ស័យបានឈប់ម៉ូតូហើយចាប់ជនរងគ្រោះចូលព្រៃធ្វើសកម្មភាពរំលោភ តែនាងរើបម្រះខ្លាំងដោយខ្លាចបែកការណ៏ក៍សម្លាប់បំបិតមាត់ម្តងទៅ។

ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីវិនិច្ច័យទោសទៅតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២