វិមានក្រឹមឡាំង៖ រុស្ស៊ី និងអាមេរិកព្រមព្រៀងគ្នាបន្តសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ( NEW START)

ម៉ូស្គូល៖ វិមានក្រឹមឡាំងបានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាដើម្បីបន្តសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ  NEW START ដែលជាវិធានការណ៍មួយដើម្បីការពារនូវកតិកាសញ្ញាធំចុងក្រោយ រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំងពីររបស់ពិភពលោក។

សហរដ្ឋអាមេរិកមិនបានបញ្ជាក់ភ្លាមៗអំពីការប្រកាសរបស់វិមានក្រឹមឡាំងនោះទេ ប៉ុន្តែបាននិយាយថាប្រធានាធិបតីចូបៃដិន និងប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីនបានពិភាក្សាអំពីបញ្ហានេះតាមទូរស័ព្ទហើយបានយល់ព្រមថានឹងបញ្ជាឲ្យក្រុមការងារធ្វើការនេះជាបន្ទាន់ ឲ្យបានមុនថ្ងៃទី៥ ខែកុម្ភៈនៅពេលដែលសន្ធិសញ្ញានេះផុតកំណត់។

ការចុះហត្ថលេខាសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែ NEW START ចុងក្រោយគឺក្នុងឆ្នាំ ២០១០ ​  ដើម្បីជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាវុធពិភពលោក ខណៈសន្ធិសញ្ញានេះបានវកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលដាក់ពង្រាយដោយសហរដ្ឋអាមេរិកនិងរុស្ស៊ីត្រឹម ១.៥៥០គ្រាប់ ក៏ដូចជាចំនួនមីស៊ីល ដែលមានមូលដ្ឋាននៅលើដីគោក និងលើនាវាមុជទឹករបស់ពួកគេផងដែរ។

វិមានក្រឹមឡាំងបញ្ជាក់ថា លោកពូទីននិងលោក បៃដិន បានសម្តែងនូវការពេញចិត្តនូវកំណត់ការទូតរវាងប្រទេសទាំងពីរត្រូវបានផ្លាស់ប្តូរកាលពីព្រឹកថ្ងៃអង្គារ នឹងបានបញ្ជាក់បន្ថែមថាកិច្ចព្រមព្រៀងនេះនឹងត្រូវបានពន្យាពេលហើយនីតិវិធីដែលត្រូវការសម្រាប់កតិកាសញ្ញានេះនឹងចូលជាធរមានមុនពេលដែលវានឹងត្រូវបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ។

សូមជម្រាបថា ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានបរាជ័យក្នុងពន្យាកិច្ចព្រមព្រៀង NEW START នៅ ក្រោមអាណត្តិអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ខណៈរដ្ឋបាលរបស់លោកត្រាំចង់ព្យាយាមភ្ជាប់លក្ខខណ្ឌជាច្រើនទៅនឹងការបន្តសន្ធិសញ្ញានេះ ប៉ុន្តែសំណើរនានាត្រូវបានបដិសេធដោយទីក្រុងម៉ូស្គូផងដែរ ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២