ក្នុងឆ្នាំ២០២០ ខេត្តកំពត ទទួលបានក្រុមហ៊ុនវិនិយោគ លើវិស័យធំៗជាច្រើន

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២០ ខេត្តកំពត មានក្រុមហ៊ុនចូលទៅធ្វើការវិនិយោគ មានចំនួន៣៥ ក្រុមហ៊ុន ទៅលើវិស័យធំៗជាច្រើន មានដូចជា ក្រុមហ៊ុនវិនិយោគវិស័យកសិ-ឧស្សាហកម្មចំនួន០៤ កំពង់ផែខ្នាតតូចចំនួន ០៥ ឧស្សាហកម្មចំនួន ០៩ ទេសចរណ៍-សណ្ឋាគារចំនួន ១០ ភោជនីយដ្ឋានចំនួន ០១ ថាមពលចំនួន ០៣ តំបន់សេដ្ឋកិច្ចពិសេសចំនួន ០២ ផលិតនិងកែច្នៃផលិតផលសមុទ្រចំនួន ០១។

ឯកឧត្តម ញ៉ូវ សាឯម សមាជិកក្រុមប្រឹក្សាភិបាលខេត្តកំពត នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំ/សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពត” នៅទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ឧស្សាហកម្មធុនធំ សហគ្រាសធុន តូច មធ្យម និងសិប្បកម្ម សរុបចំនួន ២.៨៨៧មូលដ្ឋាន មានច្បាប់អនុញ្ញាតចំនួន ១៨៩មូលដ្ឋាន ក្នុងនោះ ឧស្សាហកម្មធុនធំ ២៤មូលដ្ឋាន សហគ្រាសធុនតូច និងមធ្យម ៤៩មូលដ្ឋាន សិប្បកម្មសរុប ២.៨១៤មូលដ្ឋាន មានច្បាប់អនុញ្ញាតិចំនួន ១១៦មូលដ្ឋាន ដែលចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម សរុបបានចំនួន ៦៧៧ច្បាប់។

ក្នុងឆ្នាំ២០២០នោះដែរ រដ្ឋបាលខេត្តកំពត បានផ្តល់អាជ្ញាប័ណ្ណសរុបមានចំនួន៥៤ រួមមាន៖ អាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម ចំនួន២៩ អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ថ្មកំបោរ)ចំនួន០៦ អាជ្ញាបណ្ណរុករកនិងសិក្សាស្រាវជ្រាវចំនួន០១ និងអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែចំនួន១៨ ដោយប្រមូលចំណូលសួយសាររ៉ែសំណង់ស្មើនឹង ជាង៥លាន៧សែន ដុល្លារអាមេរិក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២