ចិនប្រើពាក្យព្រមានកោះតៃវ៉ាន់ថា “ឯករាជ្យមានន័យថាសង្គ្រាម”

ក្រុងប៉េកាំង៖ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសចិនបានប្រើភាសាព្រមានរបស់ខ្លួនទៅកាន់កោះតៃវ៉ាន់ថា“ ឯករាជ្យមានន័យថាសង្គ្រាម” បន្ទាប់ពីតៃវ៉ាន់បានបង្កើនសកម្មភាពយោធានៅក្បែរតំបន់សមុទ្រចិនខាងត្បួ ខណៈដែលកងកម្លាំងប្រដាប់អាវុធចិនកំពុងត្រៀមធ្វើសកម្មភាពគ្រប់ពេលដើម្បីឆ្លើយតបនឹងការញុះញង់ និងការជ្រៀតជ្រែកពីបរទេស។

កាលពីពេលថ្មីៗនេះ កោះតៃវ៉ាន់បានរាយការណ៍ថា យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែករបស់ចិនជាច្រើនគ្រឿងបានចូលទៅក្នុងតំបន់ការពារដែនអាកាសភាគនិរតីរបស់ខ្លួនកាលពីចុងសប្តាហ៍មុន ខណៈដែលទីក្រុងវ៉ាស៊ីនតោនក៏បានជំរុញឲ្យទីក្រុងប៉េកាំងបញ្ឈប់ការដាក់សម្ពាធមកលើកោះតៃវ៉ាន់។

នៅឯសន្និសីទសារព័ត៌មានប្រចាំខែអំពីសកម្មភាពថ្មីៗរបស់កងទ័ពអាកាសលោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយថា កោះតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីប្រទេសចិន។ លោកបានមានប្រសាសន៍ថា“ សកម្មភាពយោធាដែលធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិននៅច្រកសមុទ្រតៃវ៉ាន់គឺជាសកម្មភាពចាំបាច់ដើម្បីដោះស្រាយស្ថានភាពសន្តិសុខបច្ចុប្បន្ននិងដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិ” ។

លោកបានបន្ថែមថា“ យើងនិងធ្វើការឆ្លើយតបរាល់ការជ្រៀតជ្រែក និងការបង្កហេតុពីខាងក្រៅដោយកម្លាំងឯករាជ្យ… យើងព្រមានអំពីន័យឯករាជ្យរបស់តៃវ៉ាន់ អ្នកដែលលេងជាមួយភ្លើង ភ្លើងនឹងដុតបំផ្លាញខ្លួនឯង…ហើយឯករាជ្យភាពរបស់តៃវ៉ាន់ គឺមានន័យថាសង្គ្រាម។

សូមជម្រាបថា​ វាមិនជារឿងធម្មតាទេសម្រាប់ទីក្រុងប៉េកាំងក្នុងការគំរាមកំហែង និងប្រើពាក្យសំដីជម្លោះបែបនេះ ប្រទេសចិនជឿជាក់ថារដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់កំពុងព្យាយាមផ្លាស់ប្តូរទៅរកការប្រកាសខ្លូនឯករាជ្យជាផ្លូវការ ស្របពេលដែលចិនមិនបោះបង់ចោលការប្រើប្រាស់កម្លាំងយោធាដើម្បីធ្វើឱ្យតៃវ៉ាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ បើទោះបីជាប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយម្តងហើយម្តងទៀតថាតៃវ៉ាន់ជាប្រទេសឯករាជ្យរួចទៅហើយក្តី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២