យោធាមីយ៉ាន់ម៉ា គ្រោងនឹងរៀបចំការបោះឆ្នោតសកលឡើងវិញ បន្ទាប់ពីបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន

មីយ៉ាន់ម៉ា៖ នៅថ្ងៃច័ន្ទនេះ យោធាមីយ៉ាន់ម៉ាដែលបានចាប់ឃុំខ្លូនលោកស្រីអ៊ុងសាន ស៊ូជី បានប្រកាសថា ខ្លួននឹងរៀបចំការបោះឆ្នោតសកលឡើងវិញ បន្ទាប់ពីរដ្ឋប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នមួយឆ្នាំពេញត្រូវបានបញ្ចប់។

កងកម្លាំងយោធាមីយ៉ាន់ម៉ា​បានសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតនឹងត្រូវធ្វើកំណែទម្រង់ហើយ ដំណើរការបោះឆ្នោតសភាដែលត្រូវបានធ្វើឡើងនៅខែវិច្ឆិកាឆ្នាំមុននឹងត្រូវបានពិនិត្យឡើងវិញស្របតាមច្បាប់។

សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងទៀតថា“ បន្ទាប់ពីស្ថានភាពគ្រាអាសន្នបានបញ្ចប់ ការបោះឆ្នោតសកល និងយុត្តិធម៌នឹងត្រូវបានដំណើរការឡើងវិញ ហើយអំណាចរដ្ឋនឹងត្រូវប្រគល់ទៅឱ្យគណបក្សជាប់ឆ្នោតដែលត្រូវនឹងស្តង់ដារប្រជាធិបតេយ្យ” ។

សូមជ្រាបថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីការិយាល័យប្រធានាធិបតីបានប្រកាសពីភាពអាសន្នដែលមានរយៈពេលមួយឆ្នាំនៅក្នុងប្រទេស ខណៈដែលមេដឹកនាំគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ​លោកស្រីអ៊ុងសាន ស៊ូជីបានអំពាវនាវឱ្យសាធារណជនកុំទទួលយករដ្ឋប្រហារ ដោយជំរុញឱ្យប្រជាជនធ្វើបាតុកម្ម ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារដោយយោធា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២