ប៉ូលីសចិនឃុំខ្លួនមនុស្ស ៨០នាក់ពីបទលក់វ៉ាក់សាំង Covid-19 ក្លែងក្លាយ

ចិន៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថាប៉ូលីសចិនបានចាប់ខ្លួនមនុស្សជាង ៨០ នាក់ និងរឹបអូសវ៉ាក់សាំងកូវីដ១៩ក្លែងក្លាយ ដែលមានចំនួនប្រមាណ៣.០០០ដូស នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មទាក់ទងនឹងផលិតផលក្លែងក្លាយ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានចុះផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញនេះថាជនសង្ស័យត្រូវបានគេស៊ើបអង្កេត និងតាមចាប់ខ្លួនតាំងពីខែកញ្ញាឆ្នាំមុន។ វ៉ាក់សាំងក្លែងក្លាយត្រូវបានបង្កើតឡើងដោយការចាក់បញ្ចូលជាតិប្រៃទៅក្នុងសឺរ៉ូម។ យោងតាមប្រភពដែលស្និទ្ធនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងធំមួយរបស់ចិនបានអោយដឹងថាជនសង្ស័យអាចមានគោលបំណងបញ្ជូនវ៉ាក់សាំងទៅបរទេស។ ប្រតិបត្តិការបង្រ្កាបរបស់ប៉ូលីសពេលនេះត្រូវបានអនុវត្ត នៅកន្លែងជាច្រើនរួមមានទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងខេត្តសានដុងភាគខាងកើតនៃប្រទេសចិន។

សូមជម្រាបថា​ ការចាប់ខ្លួនបានកើតឡើងនៅពេលដែលប្រទេសចិនកំពុងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងរបស់ខ្លួន។ អាជ្ញាធរនិយាយថារហូតមកដល់ពេលនេះថ្នាំបង្ការមេរោគកូវីដ១៩ចំនួន ២៤ លានដូល្លាត្រូវបានចែកចាយហើយ និងគោលដៅបន្ទាប់ត្រូវអនុវត្តការចាក់ថ្នាំបង្ការដល់មនុស្សចំនួន ៥០លាននាក់ មុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនៅចុងខែនេះ ស្របពេលដែលបណ្តាប្រទេសនៅជុំវិញពិភពលោកបាននឹងកំពុងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដោយសង្ឃឹមថាការឆ្លងរាលដាលនៃជំងឺឆ្លងនឹងដល់ទីបញ្ចប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២