តុលាការរុស្ស៊ីបើកសវនាការផ្តន្ទាទោសមេបក្សប្រឆាំង Alexei Navalny

(ម៉ូស្គូ)៖ នៅថ្ងៃអង្គារនេះ តុលាការនៃទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី នឹងចាប់ផ្តើមបើកសវការ ដើម្បីសម្រេចថាតើគួរផ្តន្ទាសទោសមេបក្សប្រឆាំងលោក Alexei Navalny ដាក់ពន្ធនាគារ ២ឆ្នាំ និង ៦ខែបន្ថែមទៀត ឬមួយក៏យ៉ាងណា ស្របពេលដែលមនុស្សរាប់ពាន់អ្នកនៅតែបន្តធ្វើបាតុកម្មទាមទារឲ្យមានការដោះលែងមេបក្សប្រឆាំងរូបនេះឲ្យមានសេរីភាពវិញ។

មេធាវីរុស្ស៊ីមួយរូបបានប្រាប់ទីភ្នាក់ងារព័ត៌មានក្នុងស្រុកថា លោក Navalny អាចជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និង ៦ខែទៀត ដោយសារតែកាលពីមុនមេបក្សប្រឆាំងរូបនេះ បានជាប់ឃុំក្នុងផ្ទះ អស់រយៈពេលមួយឆ្នាំរួចទៅហើយ ក្រោយពីតុលាការរុស្ស៊ីបានផ្តន្ទាទោសរូបលោក ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំនិង៦ខែពីបទរំលោភលើបទប្បញ្ញតិនៃការព្យួរទោសដែលត្រូវបានប្រព្រឹត្តកាលពីឆ្នាំ២០១៤។

សូមជម្រាបថា សវនាការនេះកើតឡើងបន្ទាប់ពីមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យដោយស្រែកពាក្យស្លោកប្រឆាំងនឹងប្រធានាធិបតីវ្លាឌីមៀ ពូទីន និងទាមទារឲ្យមានការដោះលែងលោក Navalny ​ដែលត្រូវបានឃុំខ្លួនកាលពីខែមុននៅពេលគាត់វិលត្រឡប់ពីប្រទេសអាល្លឺម៉ង់វិញ។

គួរបញ្ជាក់ថា ក្រោយការចាប់ឃុំខ្លួនលោក Navalny នៅក្នុងរយៈពេល ០២សប្តាហ៍មកនេះ អាជ្ញាធររុស្ស៊ីក៏បានប្រឹងប្រែងទប់ទល់នឹងបាតុកម្មប្រឆាំងតវ៉ា ដែលបានផ្ទុះឡើងទ្រង់ទ្រាយធំ  ដោយបានចាប់ខ្លួនបាតុកររហូតដល់ទៅជាង ៥,៤០០នាក់ឯណោះ ដែលបានធ្វើបាតុកម្មដើម្បីទាមទារឲ្យមានការដោះលែងមេបក្សប្រឆាំងរូបនេះផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២