(ភ្នំពេញ) ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានត្រៀមអំណោយជាច្រើន ដើម្បីផ្ដល់ជូន តាស៊ីក្លូ ចាស់ជរា និងបុគ្គលិកអនាម័យចំនួន៣០០នាក់ នៅថ្ងៃស្អែកនេះ ក្នុងទីតាំង ភោជនីយដ្ឋាន វី ហ្រ្វេន សាខា ឫស្សីកែវ ស្ពានបាឡេ។
បើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់លោក ករុណា ពេជ្រ លោកបាន បង្ហោះសារជាច្រើនដែលបង្ហាញពីការចូលរួមរបស់សប្បុរជន នានាដែលបានចូលរួមជួយជាថវិការ និងសម្ភារៈមួយចំនួនដើម្បីចែកជូនដល់តាស៊ីក្លូ ចាស់ជរា និងបុគ្គលិកអនាម័យ។
បើតាមលោក ករុណា ពេជ្រ បានរៀបរាប់ថា «ខ្ញុំបាទ ករុណា ពេជ្រ រួមជាមួយក្រុមការងារ រៀបចំកម្មវិធី ចែករំលែកសេចក្តីស្រលាញ់ជូន លោកតា ធាក់សុីក្លូ និង អ៊ុំពូមីង ចាស់ៗ ដែលបំពេញការងារក្នុងក្រុមហ៊ុនសម្អាតអនាមយ័ សរុប 300 នាក់ ដែលបានរៀបចំម្ហូបអាហារដ៏ឆ្ងាញ់មួយពេល រួមជាមួយថវិកា សម្ភារៈ ដែលប្រព្រឹត្តទៅនៅថ្ងៃទី 04.02.2021 វេលាម៉ោង 5 ល្ងាច ក្នុងទីតាំង ភោជនីយដ្ឋាន វី ហ្រ្វេន សាខា ឫស្សីកែវ ស្ពានបាឡេ »។
សូមជម្រាបជូនដែរថា កន្លងមកសកម្មភាពនេះ លោកបានធ្វើជាបន្តបន្ទាប់ ដើម្បីជួយដល់មនុស្សចាស់ជរា ពិសេសគឺតាស៊ីក្លូ បើតាមគម្រោងរបស់លោក នឹងមានកម្មវីធីពិសេសមួយទៀតដែរ ដែលលោកនិងសប្បុរជន នឹងរៀបចំនៅថ្ងៃ១៤កុម្ភៈខាងមុខ៕