ចិន អះអាងថា ខ្លួនមិនមានពាក់ព្ធ័ននឹងការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ានោះទេ

(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃពុធម្សិលមិញនេះ បានច្រានចោលនូវការលើកឡើងដែលថា ចិនបានគាំទ្រ និងផ្តល់ការយល់ព្រមចំពោះការធ្វើរដ្ឋប្រហារយោធា ដែលបានកើតឡើងកាលពីដើមខែនេះ នៅប្រទេសមីយ៉ាន់ម៉ា។

ឆ្លើយតបនឹងសំណួរដែលបានលើកឡើង នៅឯសន្និសីទខ្លីប្រចាំថ្ងៃ លោក Wang Win Bin អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ក្នុងនាមជាប្រទេសជិតខាងមួយរបស់មីយ៉ាន់ម៉ា ចិនសង្ឃឹមថាគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា អាចដោះស្រាយភាពខ្វែងគំនិតគ្នារបស់ពួកគេ បានត្រឹមត្រូវ និងលើកកម្ពស់ស្ថិរភាពនយោបាយ និងសង្គម។

គួរបញ្ជាក់ថា កាលពីខែមុន ក្នុងដំណើរធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Win Bin បានជួបជាមួយមេទ័ពរបស់ប្រទេសគឺឧត្តមសេនីយ Min Aung Hlaing ដែលនៅសប្តាហ៍នេះបានដណ្តើមអំណាចដោយរដ្ឋប្រហារ។ ក្នុងដំណើរទស្សនកិច្ចនេះដែលលោក Wang Win Bin បានសន្យាថាទីក្រុងប៉េកាំង នឹងគាំទ្រដល់រដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ាយ៉ាងមុតមាំក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២