តើជោគវាសនារបស់យុវតីដែលយករឿងអក្សសិល្ប៍ខ្មែរទុំទាវមកលេងសើចទៅជាយ៉ាងណា ក្រោយក្រសួងវប្បធម៌ហៅទៅដុះក្អែល?

(ភ្នំពេញ) ៖ នេះគឺជាវីដេអូ របស់យុវតីលក់ឡេពីរនាក់បងប្អូន បានបង្ហោះមុនពេលចេញមកសូមទោសជាសាធារណៈ នៅក្នុងខ្លឹមសារនៃវីដេអូដែលមានរយៈពេលជិត១ម៉ោង ក្រៅពីសូមទោសពួកគេ ក៏បានលើកឡើងថា គ្រាន់តែយកឡេប្រគេនព្រះសង្ឃខុសដែរ? និងបន្តថាកន្លងមកព្រះសង្ឃក៏ធ្លាប់ទិញផលិតថែសម្ភស្សពីពួកគេផងដែរ។

បើទោះបីជាមានការចេញមកសូមទោសជាសាធារណៈពីសំណាក់បងប្អូនស្រី២នាក់ជាអ្នកលក់ឡេ ដែលកាឡៃរឿងទុំទាវយ៉ាងណាក៏ដោយ ក៏មហាជននៅតែរង់ចាំមើលវិធានការក្ដៅ ពីក្រសួងពាក់ព័ន្ធព្រោះមហាជនគិតថា គ្រាន់តែសូមទោសមិនគ្រប់គ្រាន់នោះទេ។

សូមជម្រាប់ជូនដែរថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានចេញលិខិតអញ្ចើញ ម្ចាស់ផេក HoKima ដែលគេស្គាល់ថា មានអាជី និងអាម៉ី ជាអ្នកលក់ឡេតាមអនឡាញជាម្ចាស់ផេក ដើម្បីចូលក្នុងមកបំភ្លឺករណី កាឡៃរឿង ទុំទាវ ដែលធ្វើអោយប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីធ្ងន់ធ្ងរ នៅទីស្ដីការក្រសួងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយចេញលិខិតអញ្ចើញនេះ ២នាក់បងប្អូនខាងលើកក៏បានចេញមកសូមទោសជាសាធារណៈ ប៉ុន្តែមហាជននៅតែមិនស្ងប់ចិត្ត ហើយស្នើរសុំអោយក្រសួងពាក់ព័ន្ធ ត្រូវតែអនុវត្តន៍វិធានការសមស្របមួយដើម្បីសមនឹងទង្វើររបស់ពួកគេផងដែរ។

នៅខាងក្រោមវីដេអូសូមទោសនោះ មហាជន និងអ្នកលេងបណ្ដាញសង្គមជាច្រើន មិនព្រមទទួលយក ហើយទាមទារឲ្យមានចំណាត់ការដ៏សមស្របនឹងទង្វើររបស់កញ្ញាទាំង២នាក់បងប្អូននេះ ដោយអ្នកខ្លះថា «ទទួលទោសតាមច្បាប់សិនទៅ ចាំកែខ្លួនពេលក្រោយ»អ្នកខ្លះទៀតថា«អាងអីសូមទោសហើយរួចខ្លួនមិនយកទៅអប់រំមនុស្សចង់បំផ្លាញនៅតែបំផ្លាញមុខអ្នកសុំទោសនៅឌឺ កប្លែងអោយគេសើចសប្បាយតែលក្ខណៈបំផ្លាញ»។ ចំណែកចំណុចបកស្រាយដែលកញ្ញាទាំងពីរនិយាយថា ធ្លាប់ឃើញក្រុមកំប្លែងមួយចំនួនបានយកស្បង់ជីវ មកគ្រោងនៅលើឆាកផ្សេងៗនោះទេ ត្រូវបានអ្នកលេងបណ្ដាញសង្គមលើកឡើងថា«ចែថាឃើញតារាកំប្លែងខ្លះគេតុបតែងជាព្រះសង្ឃដែរ ប៉ុន្ដែតួព្រះសង្ឃគេចេញមកន័យអប់រំ ចេញមកដើម្បីអប់រំជាដើម មិនមែនបែបកំប្លែងកាយវិការឈ្លើយចឹងទេចែ ទោះអត់មានពាក្យសំដីឈ្លើយមែនតែវារៀងលើសតិចហើយ។»

យ៉ាងនេះក្ដីមហាជននៅតែទទូចយ៉ាងដាច់អហង្ការ អោយក្រសួងពាក់ព័ន្ធ ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក្រសួងធម្មការ និងសាសនា និងក្រសួងអប់រំយុវជន និងកីឡា មានចំណាត់ការលើបងប្អូនទាំង២នាក់នេះឲ្យខានតែបាន ។ ខណៈដែលកន្លងមក គេបានដឹងថា ឪពុករបស់អ្នកលក់ឡេ អាជី និងអាម៉ីនេះ មានឋានៈជាឧត្តមសេនីឯកពាក់ផ្កាយ៣នៅក្រសួងមហាផ្ទៃ គ្រាដែលមន្រ្តីជំនាញប្រឆាំងបទល្មើសផលិតក្លែងក្លាយ បានចុះឆែកឆេរ ទីតាំងលក់ឡេយីហោ Ah Gi Leder នៅតាមបណ្ដាយផ្លូវ២៦៥ ផ្ទះលេង៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

យោងតាម ក្រមព្រហ្មទណ្ឌ មាត្រា៥០៨ បទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ថ្ងៃទៅ៣(បី)ខែ ពិន័យជាប្រាក់១០០ ០០០(មួយសែន)រៀលទៅ ៥០០ ០០០(ប្រាំសែន)រៀល អំពើស្លៀកដណ្ដប់ជាសាធាណ: ដោយគ្មានសិទ្ធិនឹងស្លៀកដណ្ដប់នូវស្បង់ ចីវរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២