មេដឹកនាំយោធាមីយ៉ាន់ម៉ាឡើងថ្លែងសុន្ទរកថាជាលើកដំបូងចាប់តាំងពីធ្វើរដ្ឋប្រហារ ដោយប្តេជ្ញានិងរៀបចំការបោះឆ្នោតជាថ្មី

មីយ៉ាន់ម៉ា៖ មេដឹកនាំយោធានៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទម្សិលមិញបានថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូង ដោយព្យាយាមបង្ហាញពីហេតុផលត្រឹមត្រូវរបស់ខ្លួន និងអះអាងថាការបោះឆ្នោតថ្មីនឹងត្រូវបានរៀបចំឡើង ព្រមទាំងសន្យានឹងប្រគល់អំណាចដល់គណបក្សដែលឈ្នះឆ្នោត ស្របពេលដែលការតវ៉ាប្រឆាំងរដ្ឋប្រហារយោធាកំពុងបានកើតឡើងនៅទូទាំងប្រទេស។

សុន្ទរកថារបស់មេដឹកនាំយោធា Min Aung Hlaing បានផ្តោតសំខាន់លើហេតុផលនៃការធ្វើរដ្ឋប្រហារ និងមិនសូវផ្តោតលើការគំរាមកំហែងដល់ក្រុមបាតុករទេ។ មេដឹកនាំរូបនេះបាននិយាយថា ការបោះឆ្នោតកាលពីខែវិច្ឆិកាដែលឈ្នះភ្លូកទឹកភ្លូកដីដោយគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី គឺមិនមានភាពយុត្តិធម៌នោះទេ។ លោកនិយាយបន្ថែមថា គណៈកម្មការរៀបចំការបោះឆ្នោត បានខកខានក្នុងការស៊ើបអង្កេតអំពីភាពមិនប្រក្រតីទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ហើយមិនបានអនុញ្ញាតឲ្យមានយុទ្ធនាការឃោសនាបោះឆ្នោតដោយយុត្តិធម៌ឡើយ។ ទន្ទឹមនឹងនេះ មេដឹកនាំយោធា Min Aung Hlaing បានសន្យាថា នឹងមានបោះឆ្នោតថ្មីហើយនឹងប្រគល់អំណាចដល់អ្នកឈ្នះ បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតដែលធ្វើកំណែទម្រង់ថ្មីមួយ នឹងត្រួតពិនិត្យការបោះឆ្នោតនោះ។

សូមជម្រាបថា សុន្ទរកថាជាលើកដំបូងរបស់មេដឹកនាំយោធាកើតឡើងពេលនេះបន្ទាប់ពី ប្រជាជនមីយ៉ាន់ម៉ាបានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្មរយៈពេល៣ថ្ងៃជាប់គ្នាហើយ នៅតាមទីក្រុងធំៗនៃប្រទេសមីយ៉ាន់ម៉ា ជាមួយការទទូចទាមទារឲ្យយោធាដោះលែងលោកស្រី អោងសាន ស៊ូជី និងការវិលត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ៕Image result for Myanmar's military leader makes first national address since coup, vows free election

Police fire a water cannon at protesters demonstrating against the coup and demanding the release of elected leader Aung San Suu Kyi, in Naypyitaw, Myanmar, February 8, 2021. REUTERS/Stringer

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២