សម្តេចក្រឡាហោម ស ខេង ថ្លែងថា អោយរថយន្ត យកទៅប្រើឲ្យចំគោលដៅ មិនមែនសម្រាប់បុគ្គលណាមួយ និងមិនមែនឲ្យយកទៅដឹកទំនិញគេចពន្ធ គឺមិនបានេះដាច់ខាត

ភ្នំពេញ ៖ រថយន្តដែលប្រគល់ជូនស្នងការនគរបាលខេត្តទាំង១៩គ្រឿង នៅថ្ងៃនេះ គឺយកទៅប្រើឲ្យចំគោលដៅ តួនាទីភារកិច្ច គឺមិនមែនសម្រាប់បុគ្គលណាមួយ និងមិនមែនឲ្យយកទៅដឹកទំនិញគេចពន្ធ គឺមិនបានេះដាច់ខាត។ នេះគឺជាប្រសាសន៍បញ្ជាកយ៉ាងច្បាស់ ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាន នគរបាលខេត្តចំនួន១៩ខេត្ត។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា រថយន្តដែលផ្តល់ជូននេះ គឺជាសម្បត្តិរបស់រដ្ឋ ហើយសុំឲ្យចុះបញ្ជីជាសារពើពន្ធរបស់រដ្ឋ។

សូមជម្រាបថា រថយន្តដែលប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន ១៩ខេត្ត គឺមានចំនួន ៥០គ្រឿង។ ការប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានី ខេត្ត គឺមានចំនួន ៤លើកហើយ សរូបរថយន្តចំនួន ១៤៥គ្រឿង មានដូចជា លើកទី១. នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ មានចំនួន ២០គ្រឿង។ លើកទី២. នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ លើកទី៣. នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ និងលើកទី៤. នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២