លោក ឌី ពៅ ជំនួយការផ្ទាល់សម្តេច តេជោ ហ៊ុន សែន បានទទួលចាក់វ៉ាក់សាំង ការពារកូវីដ១៩ រួចរាល់ជាស្ថាពរ

ភ្នំពេញ ៖ លោក ឌី ពៅ មេបញ្ជាការរងបញ្ជាការដ្ឋានកងអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ និងជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលចាក់វ៉ាក់សាំង ការពារកូវីដ១៩ រួចរាល់ជាស្ថាពរ។

សូមបញ្ជាក់ផងដែរថា លោក ឌី ពៅ មេបញ្ជាការរងបញ្ជាការដ្ឋានកងអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ និងជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីយុទ្ធនាការចាក់វ៉ាក់សាំង ការពារកូវីដ១៩ នៅអង្គភាព គឺលោកមិនបានចាក់ទេ ដោយបញ្ហាសុខភាព ប៉ុន្តែពេលនេះ សុខភាព បានល្អប្រសើរឡើងវិញហើយ ទើបក្រុមគ្រូពេទ្យ អនុញ្ញាតអោយចាក់។

ដើម្បីកម្ពុជាគ្មានកូវីដ សូមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍របស់សម្ដេចតេជោ!

ក្រោយពីទទួលបានការចាក់វ៉ាក់សាំងការពារ កូវីដ១៩ លោកក៏បានផ្ញើសារផងដែរថា ៖ ៣កុំ និង៣ការពារ ៖
៣ការពារ
ពាក់ម៉ាស់
លាងដៃ
គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តន៍ឲ្យបានគ្រប់គ្នា)

៣កុំ
. កុំចូលកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល
. កុំន្លែងមនុស្សច្រើនកុះករ
. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំចាប់ដៃគ្នាជាដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២