លោក ថុង គឹមហួន ចេញលិខិតបដិសេធ និងសូមអោយ ម្ចាស់ហ្វេសប៊ុក “ពិភព ឡេ” និងផេកហ្វេសប៊ុក “ស្រីមុំពិភពឡេ0887949999” លុបខ្លឹមសារនិងវិដេអូរ បំភ្លៃការពិតអោយបានមុនថ្ងៃ២៥កុម្ភៈ

ភ្នំពេញ ៖ លោក ថុង គឹមហួន បានចេញលិខិតបដិសេធចោលទាំងស្រុង ចំពោះពាក្យសម្តីបំភ្លៃការពិតរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “ពិភព ឡេ” និងផេកហ្វេសប៊ុកឈ្មោះ “ស្រីមុំពិភពឡេ0887949999” ដោយបានបង្ហោះ វីដេអូឃ្លីបមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបាននិយាយរៀបរាប់អំពីការដោះស្រាយបញ្ហារវាងក្រុមហ៊ុន គ្រួសារកក់ក្តៅ និងឈ្មោះ ស៊ឹម ស្រីមុំ។ នេះបើតាមលិខិតបដិសេធ ពីមេធាវីរបស់លោក ថុង គឹមហួន ដែលបណ្តាញព័ត៌មាន យើងទទួលបាន។

ចំពោះបញ្ហាទាំងនេះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ថុង គឹមហួន ក៏បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ហើយលោកក៏នឹងត្រៀមចាត់វិធានការតាមច្បាប់ចំពោះឈ្មោះ ស៊ឹម ស្រីមុំ៕

ខាងក្រោមនេះ គឺជាលិខិតបដិសេធទាំងស្រុង ៖

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២